ចរិត​យ៉ាប់​ៗ​ របស់​អ្នក​រួម​ការងារ​ ដែល​អ្នក​គួរ​ដឹង ​​



ពេលខ្លះការងារនឹងកាន់តែធុញថប់ឡើងៗ សម្រាប់មនុស្សមួយចំនួន ទោះបីវាជាថ្ងៃល្អមួយសម្រាប់ពួកគេក្ដី។ នេះដោយសារតែឥទ្ធិពលនៃមិត្តរួមការងារយ៉ាប់ៗ នៅជុំវិញអ្នកនោះឯង។ ខាងក្រោមនេះជាចរិត ដែលអ្នកគួរដឹង ៖

១) តែងតែរំលឹកគុណស្រ័យ៖ វាពិតជាគួរឲ្យធុញណាស់ ដែលមានមិត្តរួមការងារប្រភេទនេះ។ គេហាក់ដូចជាខិតខំធ្វើការណាស់ តែតាមពិតគឺចង់ឲ្យគេសរសើរ នឹងលើកតម្កើងយកមុខមាត់តែប៉ុណ្ណោះ។ ទោះបីគេមិនបានដឹង ក៏មនុស្សបែបនេះ ដើរទៅប្រាប់គេឲ្យដឹងថា តើគេបានធ្វើប្រយោជន៍អ្វីខ្លះដែរ។

២) ទុកការងារចោល៖ មិត្តរួមការងារប្រភេទនេះ វានាំពិបាកមិនត្រឹមតែអ្នកប៉ុណ្ណោះទេ ថែមទាំង បំផ្លាញដល់ក្រុមហ៊ុនថែមទៀតផង។ តែងតែទុកការងារសំខាន់ចោល ពេលជិតដល់ម៉ោងទើបធ្វើ ដោយសារតែចំណាយពេលនិយាយរឿងឥតប្រយោជន៍ជាមួយអ្នកដទៃពេក។

៣) និយាយដើមគេ៖ ម៉ោងការងារប៉ុន្តែ ចំណាយពេលទៅនិយាយដើមគេអត់ប្រយោជន៍ ហើយនាំអ្នកដទៃ បំផ្លាញការងារ ដើម្បីមកនិយាយដើមជាមួយគេទៀត។ នេះជាចរិតដែលអ្នកមានការងារទាំងអស់ គួរតែជម្រុះចោលឲ្យអស់ ព្រោះវានាំតែផលអាក្រក់ទេ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com

X
5s