អនុវត្ត​ទម្លាប់​ល្អ​ៗ​ទាំង​នេះ ទាយ​មិន​ខុស​ទេ​អ្នក​នឹង​ក្លាយ​ជា​សិស្ស​ពូកែ​ដោយ​មិន​ដឹង​ខ្លួន​



ដើម្បីក្លាយខ្លួនជាសិស្សពូកែបាន មុនដំបូងឡើយ គឺវា ចាប់ផ្ដើមពីអ្នកខ្លួន ឯង ។ តើអ្នកតែងមានទម្លាប់យ៉ាងណាខ្លះពេលនៅផ្ទះ នៅសាលា និងមកពីសាលាវិញ។ តើអ្នកចង់ដឹងពីទម្លាប់ដែលអាចបង្រៀនអ្នកឲ្យក្លាយជាសិស្សពូកែជាងគេដែរឬទេ?

១) អ្វីដែលត្រូវរៀបចំមុនពេលចាប់ផ្ដើមរៀន៖ មុនចាប់ផ្ដើមរៀនសូត្រ អ្នកត្រូវតែរៀបចំពេលវេលា ថា តើពេលប៉ុន្មានម៉ោងដែលអ្នកនឹងចំណាយក្នុងការធ្វើលំហាត់ និងអានសៀវភៅ។ ក្នុងនោះផងដែរ ដើម្បីឲ្យមានអារម្មណ៍ស្រស់ថ្លា និងឆាប់ចាប់មេរៀនបាននោះ អ្នកត្រូវចូលសម្រាកឲ្យបានលឿន ហើយក្រោកឲ្យលឿនដូចគ្នា។ បំភ្លេចចោល អ្វីៗ ទាំងអស់ ដែលនាំឲ្យអ្នកមិនអាចផ្ដោតអារម្មណ៍លើមេរៀនបាន តាមរយៈ ការបិទទូរស័ព្ទ ដៃចោល និងទូរទស្សន៍ផងដែរ ព្រោះវាតែងធ្វើឪ្យអ្នកបែកអារម្មណ៍ជានិច្ច។

២) ជ្រើសរើសបរិយាកាសអំណោយផលដល់ការសិក្សាអ្នក៖ អ្នកគួរចុចយក កន្លែងណា ដែលអំណោយផលដល់ការរៀនសូត្ររបស់អ្នក ក្នុងនោះ ទីកន្លែងមិនត្រូវអ៊ូអរពេក ចង្អៀត តាន់តាប់ ឬក៏ស្មុគពេកនោះទេ ។

៣) ត្រូវចេះប្រើប្រាស់តិចនិករៀនដែលល្អបំផុត៖ ការរៀនមិនមែនចេះតែរៀនឲ្យហើយហើយ នោះតែ គប្បីមានតិចនិក សម្រាប់ខ្លួន ឯង ។ ក្នុងនោះអ្នកគួររៀន គូសចំណាំ កន្លែងសំខាន់ៗនៃមេរៀន សង្ខេបមេរៀនឡើងវិញ ឬក៏ព្យាយាមទន្ទេញមេរៀនដែលអ្នកបានរៀនហើយ។

៤) ត្រូវសម្រាកខ្លះ៖ ខួរក្បាលក៏ត្រូវការពេលវេលាសម្រាកដែរ ហេតុនេះ គួរលៃលកពេលសម្រាប់ការសម្រាករបស់អ្នកផង។

៥) ឧស្សាហ៍សិក្សាជាក្រុម៖ ការសិក្សាជាក្រុមនេះក៏ជាឱកាសដ៏ល្អ ក្នុងការចែករំលែកចំណេះដឹងដល់គ្នា ហើយអ្នកក៏អាចពង្រឹងសមត្ថភាពរបស់អ្នក កាន់តែខ្លាំង តាមរយៈការបង្រៀន ដល់អ្នកដទៃ ផងដែរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com

X
5s