តើ​គួរ​​ធ្វើ​យ៉ាង​ណា​អាច​លា​ឈប់​ពី​ការងារ​បាន ហើយ​មេ​អ្នក​មិន​សួរ​ដេញ​ដោល​ច្រើន?​



មនុស្សមួយចំនួន តែងតែបន្សល់ទុក នូវរូបភាពមិនល្អជាមួយគ្នា នៅពេលគេចង់ឈប់ពីការងារ។ តែអ្នកក៏ត្រូវដឹងដែរ ថា ទោះបីអ្នកចាកចេញពីការងារនោះមែន តែក៏មិនត្រូវបន្សល់ទុកនូវរូបភាពពិបាកមើលដែលនាំឲ្យមិត្តភាពអ្នក និងអ្នកដទៃ ជាពិសេសមេ របស់អ្នកកាន់តែយ៉ាប់យឺននោះដែរ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖

១) ត្រូវផ្ដល់ដំណឹងដល់មេអ្នកមុនគេ៖ យល់ល្អ អ្នកគួរតែផ្ដល់ដំណឹងលាឈប់នេះ ទៅកាន់មេរបស់អ្នកមុនគេ ព្រោះថា វាជាសញ្ញាមួយដែលបង្ហាញពីការគោរពមួយផងដែរ ពេលដែលគាត់ដឹងមុនគេនោះ។

២) គួររៀបចំឆ្លើយសំណួរមេអ្នកទុកជាមុនឲ្យហើយ៖ ទោះជាយ៉ាងណាក៏ដោយ មេរបស់អ្នក នឹងចង់សាកសួរ ថា មូលហេតុអ្វីបានជាអ្នកចាកចេញ ហើយគាត់នឹងព្យាយាមប្រើពាក្យពេចន៍ ដើម្បីល្បួងចិត្តអ្នកឲ្យនៅបន្ត។ តែបើអ្នកបានរៀបចំរួចរាល់ហើយនោះ អ្នកនឹងមិនមានភាពស្ទាក់ស្ទើរ ឆ្លើយសំណួរទាំងនោះទេ ហើយគាត់នឹងបើកសិទ្ធិឲ្យអ្នកទៅជាមិនខាន។

៣) ចាកចេញដោយក្ដីគោរព និងរួសរាយដាក់គាត់៖ គ្មាននរណាម្នាក់សប្បាយចិត្តឡើយ ពេលដែលអ្នកចាកចេញ តែការបង្ហាញពីភាពរួសរាយរាក់ទាក់ និងការគោរពគ្នានេះ វាជាសញ្ញាបញ្ជាក់ថា អ្នកនៅតែទាក់ទងគ្នាបានដដែលទោះបីមានអ្នកទៅឆ្ងាយក្ដី៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com

X
5s