៤ ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ ​កុំ​ឱ្យ​អ្នក​ស្ត្រេសឬ​តប់​ប្រមល់​ខ្លាំង​​



ការកើនឡើងនៃចង្វាក់បេះដូង និងពិបាកដកដង្ហើមគឺសុទ្ធតែបណ្ដាលមកពីស្រ្តេស ឬតប់ប្រមល់ក្នុងជីវិតខ្លាំង។ តើអ្នកអាចធ្វើដូចម្ដេចដើម្បីកុំឲ្យស្ត្រេស?

១) បង្ហាញការដឹងគុណចំពោះអ្វីដែលអ្នកបានរៀន៖ រាល់បទពិសោធន៍អាក្រក់សុទ្ធតែបង្រៀនយើងអ្វីមួយ។ រាល់ពេលអ្នកយកឈ្នះ អ្នកនឹងទទួលបានមេរៀនអ្វីមួយ។ ដូច្នេះហើយ អ្នកក៏ត្រូវយកពេលខ្លះសម្រាប់ការដឹងគុណដល់ខ្លួនឯងផង និងដល់អ្នកដទៃផង។

២) ដាំដើមឈើ៖ ការស្ថិតនៅតំបន់មួយដែលពោរពេញទៅដោយដើមឈើ អាចកាត់បន្ថយសំពាធឈាម។ លើសពីនេះទៅទៀត វាជួយឲ្យអ្នកមានអារម្មណ៍ស្ងប់។ បើអ្នកមានដីនៅទំនេរច្រើន អាចសាកល្បងដាំដើមឈើបាន។

៣) សរសើរអ្នកដទៃ៖ ទោះបីជាវាស្តាប់ទៅមិនសមហេតុផលក៏ដោយ ការសរសើរអ្នកដទៃពេលអ្នកស្រេ្តស ក៍អាចជួយអ្នកមានអារម្មណ៍ល្អដែរ។

៤) រស់នៅពេលបច្ចុប្បន្នកាល៖ ការរស់នៅក្នុងអតីត និងការព្រួយបារម្តពីអនាគតកាល គឺមិនមែនជាជម្រើសល្អទេ។ អ្វីដែលអ្នកគួរធ្វើគឺរស់នៅក្នុងពេលបច្ចុប្បន្នកាលឱ្យបាន៕

ប្រែសម្រួល៖ អ៊ឹង មួយយូ

ប្រភព៖ www.lifehack.org

X
5s