ជិះ​យន្ត​ហោះ​​​ចំណាយ​​ពេល​ច្រើន​ម៉ោង​នាំ​ឲ្យ​ធុញ​ខ្លាំង តើ​គួរ​ត្រៀម​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ខ្លួនស្រណុក?​



ការចំណាយពេលនៅលើយន្តហោះយូរពេក ក៏អាចនាំឲ្យដំណើរកម្សាន្តរបស់អ្នក កាន់តែពិបាកទៅតាមនោះផងដែរ។ តើមានវិធីណែនាំអ្វីខ្លះ កុំឲ្យអ្នកធុញទ្រាន់ចំពោះការហោះហើរដ៏យូរទាំងនោះ?

១) ជ្រើសរើសកន្លែងដែលល្អសម្រាប់អ្នក៖ យល់ល្អអ្នកគួរតែជ្រើសរើសកៅអីណាដែលជាប់បង្អួច ព្រោះថា ពេលអ្នកអផ្សុកអ្នកអាចមើលទៅទេសភាព ពីលើអាកាស បាន ហើយអារម្មណធុញទ្រាន់ក៏អាចរសាត់ចេញខ្លះដែរ ។ ជៀសវាងអង្គុយ នៅជិតផ្លូវដើរ ឬក្បែរបន្ទប់ទឹក ព្រោះថា នៅទីនោះ នឹងមានមនុស្សចេញចូរច្រើន។

២) រៀបចំឧបករណ៍អាចឲ្យអ្នកសម្រាកស្រួល៖ បើអ្នកបានរៀបចំវា ទុកនោះ ក៏ល្អសម្រាប់អ្នកដែរព្រោះអ្នកអាចមានរបាំងសម្រាប់បិទភ្នែក មានភួយ និងខ្នើយ ដែលធ្វើឲ្យស្រណុកខ្លួន បាន។

៣) នាំយករបស់ដែលអាចឲ្យអ្នកកម្សាន្តបាន៖ អ្នកអាចមើលរឿងផ្សេង បាននៅលើយន្តហោះ ព្រោះក្រុមហ៊ុនក៏ផ្ដល់ឲ្យសម្រាប់អ្នកធ្វើដំណើរផ្លូវឆ្ងាយកែការអផ្សុកដែរ តែជម្រើសគឺវាមិនច្រើនសម្រាប់អ្នកឡើយ។ ដូចនេះអ្នកគួរត្រៀមខ្លួន ឯង បញ្ចូលរឿងឲ្យបានច្រើន ហើយយកមកមើលទៅមិនល្អទេមែនទេ?

៤) ស្លៀកសំលៀកបំពាក់ណាងាយស្រួលសម្រាប់អ្នក៖ ជាការពិតណាស់ សម្រាប់អ្នកដែលធ្វើដំណើរតាមផ្លូវអាកាសឆ្ងាយបែបនេះ អ្នកដែលពាក់អាវធំក្រាស់ ឬក៏ស្បែកជើងកែង គឺសុទ្ធតែធ្វើបាបខ្លួន ឯងទាំងអស់ ព្រោះថា អ្នកមិនមែនចំណាយពេលតែ២ឬ៣ម៉ោងក្នុងការធ្វើដំណើរនោះទេ ។ ពួកគេនឹងមិនឈប់ចុះចតឡើយ បើសិនជាអាចជ្រើសរើសសំលៀកបំពាក់ណាដែលងាយស្រួលដោះពេលដែលអ្នកត្រូវការដោះវា៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.independenttraveler.com

X
5s