ចំណុចគួរយល់ដឹងអំពីការការដើរលេងម្នាក់ឯង និងដើរលេងជាក្រុម
អ្នកខ្លះចូលចិត្តដើរលេងជាក្រុម ឯអ្នកខ្លះទៀតចូលចិត្តដើរលេងម្នាក់ឯង។ តើពីរនេះ មានចំណុចខុសគ្នាយ៉ាងម៉េចខ្លះទៅ?
១) ការរៀបចំកាតាប ឬឥវ៉ាន់៖ អ្នកដែលដើរលេងម្នាក់ឯងមិនសូវយកឥវ៉ាន់ច្រើនទៅជាមួយនោះទេ។ ឯអ្នកដើរលេងជាក្រុមគឺមានម៉ាចប់តែម្តង។
២) ពេលថតរូប៖ អ្នកដែលដើរលេងម្នាក់ឯងគឺមានតែ Selfie និងមិនចំណាយពេលច្រើនថតនៅកន្លែងតែមួយនោះទេ។ ឯអ្នកដើរលេងវិញ គឺដាក់វេនគ្នាតែម្តង។
៣) សកម្មភាព៖ អ្នកដើរលេងម្នាក់ឯងច្រើនតែចូលចិត្តធ្វើរឿងផ្សងព្រេងដែលខុសពីអ្នកដើរលេងជាក្រុមដែលចូលចិត្តដើរទិញទំនិញ។
៤) កន្លែងដេក៖ អ្នកដើរលេងម្នាក់ឯងរកតែកន្លែងធម្មតា ថោកៗក៏បាន។ ឯអ្នកដើរលេងជាក្រុមច្រើនតែគេងនៅសណ្ឋាគារ ឬកន្លែងល្អៗ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org