ចេះ​រៀប​ចំ​ខ្លួន​​មុន​ពេល​សម្ភាសន៍​ការងារ​​តាម​វិធី​នេះ ១០០%​អ្នក​នឹង​ឆាប់​បាន​ការងារ​!​



បើអ្នកចង់ជាប់ការសម្ភាសន៍ការងារ ចាំបាច់ណាស់ដែលអ្នកត្រូវតែរៀបចំខ្លួនជាមុន។ បើរៀបចំរួចរាល់ និងបានល្អ វាហាក់ដូចជា អ្នកជាប់ ៥០ភាគរយទៅហើយ។ ខាងក្រោមនេះ ជាវិធីដែលអ្នកគួររៀបចំខ្លួន មុនពេលការសម្ភាសន៍ការងារ៖

១) ស្រាវជ្រាវពីក្រុមហ៊ុននោះ៖ ចាប់ផ្ដើមដឹងពីផែនការ និងគោលបំណងរបស់ក្រុមហ៊ុននោះថា ជាអ្វីសិន។ បន្ទាប់មកដឹងពីប្រវត្តិនៃក្រុមហ៊ុននោះ ព្រោះថា គេចង់ដឹងថា អ្នកយកចិត្តទុកដាក់ពីក្រុមហ៊ុនគេឬអត់។

២) គិតពីសំណួរដែលចង់សួរទៅអ្នកសម្ភាសន៍៖ អ្នកសម្ភាសន៍ការងារ នឹងផ្ដល់សិទ្ធិ ដល់អ្នកដើម្បីសួរសំណួរ ហើយការត្រៀមសំណួររួចរាល់ វានឹងធ្វើឲ្យអ្នកមើលទៅដូចជាមនុស្សជំនាញ និងមានភាពក្លាហានម្នាក់ ហើយក្រុមហ៊ុនប្រាកដជាត្រូវការមនុស្សបែបនេះ។

៣) ឧស្សាហ៍ហាត់សមជាមួយមិត្តអ្នក៖ ការហាត់សមនេះនឹងធ្វើឲ្យអ្នកឆាប់សម្របបាននឹងកាលៈទេសៈនោះ ហើយអ្នកនឹងដឹងថាត្រូវឆ្លើយសំណួររបៀបណាដែលមើលទៅសមរម្យ។

៤) ត្រូវដឹងថា សំណួរណាដែលគេតែងតែសួរ៖ ភាគច្រើនសំណួរដែលគេតែងតែសួររួមមាន៖ «តើអ្នកមានភាពខ្លាំងអ្វីខ្លះ? តើ៥ឆ្នាំទៀតអ្នកកំពុងធ្វើអ្វី? ហេតុអ្វីអ្នកត្រូវការការងារនេះ? ហេតុអ្វីខ្ញុំត្រូវជ្រើសរើសអ្នក? » សំណួរទាំងនេះបើអ្នកអាចឆ្លើយបានត្រឹមត្រូវ នោះ គ្មានអ្វីដែលជាបញ្ហាសម្រាប់អ្នកទៀតទេ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com

X
5s