មនុស្សដែលមានការគោរពចំពោះខ្លួនឯង មិនដែលធ្វើចំណុចទាំងនេះទេ
មនុស្សជាច្រើនដឹងហើយថា យើងត្រូវផ្លាស់ប្តូរជីវិតយើងយ៉ាងខ្លាំងក្នុងសម័យកាលដ៏រីកចម្រើននេះ បើមិនដូច្នោះទេយើងមិនអាចដើរទាន់គេនោះទេ។ យើងប្រហែលជាត្រូវការភាពស្មោះត្រង់ ភាពក្លាហានដើម្បីរស់នៅដោយភាពថ្លៃថ្នូរ។ ប្រសិនជាអ្នកពិតជាស្រឡាញ់ខ្លួនឯង អ្នកមិនធ្វើចំណុចទាំងនេះទេ៖
១) ធ្វើឲអ្នកដទៃសប្បាយចិត្ត៖ ជារៀងរាល់ថ្ងៃ អ្នកត្រូវធ្វើអ្វីដែលខ្លួនឯងសប្បាយចិត្ត។ ចូរបំភ្លេចទៅអារឿងទៅយកចិត្តអ្នកដទៃនោះ។ ពួកគេមានតែធ្វើឲអ្នកបាក់ទឹកចិត្តទេ។
២) គិតអវិជ្ជមានមកលើខ្លួនឯង៖ ចូរប្រយ័ត្ននូវអ្វីដែលអ្នកនិយាយចំពោះខ្លួនឯង។ ប្រសិនជាអ្នកចង់ឲជីវិតរបស់អ្នកវិជ្ជមាន អ្នកក៏ត្រូវគិតវិជ្ជមានដែរ។ ប្រសិនជាអ្នកគិតអវិជ្ជមានមកលើខ្លួនឯង ពិភពលោកហាក់ដូចជាងងឹតសូន្យឈឹង។
៣) មិនរីកចម្រើន៖ ពិភពលោកអាចជាកន្លែងមួយដ៏គួរឲខ្លាច។ ដូច្នេះហើយ ទើបមានមនុស្សជាច្រើនមិនហ៊ានសាកល្បងអ្វីដែលថ្មី។ តែ អ្នកមិនអាចរីកចម្រើនទេប្រសិនជាអ្នកមិនចាប់ផ្តើមសកម្មភាព។
៤) សុខភាព៖ សុខភាពពិតជាសំខាន់ខ្លាំងណាស់។ មនុស្សដែលគោរពខ្លួនឯងដឹងថា ជីវិតរបស់ពួកគេមិនអាចមានភាពរីករាយទេប្រសិនជាសុខភាពរបស់ពួកគេមិនល្អនោះ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org