​វិធី​៤​យ៉ាង​ដើម្បី​​លួង​គ្នា​​វិញ​ ក្រោយ​ពី​ឈ្លោះ​គ្នា​ជាមួយ​គូស្នេហ៍​ហើយ​



ស្នេហា គឺជៀសមិនផុតឡើយពីការឈ្លោះទាស់ទែងគ្នា តែមិនប្រាកដថា ឈ្លោះហើយមិនត្រូវគ្នាវិញទេ។ ពេលម្នាក់ៗ បាត់ឈ្លោះហើយនោះ តើមានវិធីយ៉ាងណាដើម្បីលួងលោមគ្នាកុំឲ្យមានចិត្តខឹងបន្តទៀត?

១) និយាយគ្នាពីមូលហេតុនៃការឈ្លោះ៖ អាចថាម្ខាងទៀត មិនដឹងពីមូលហេតុនៃការឈ្លោះនោះ តែក៏ត្រូវនិយាយប្រាប់គ្នាផងដែរ ដើម្បីកុំឲ្យមានកំហុសនោះកើតឡើងសារជាថ្មី។ អ្នកអាចប្រាប់គ្នាបានថា អ្នកមិនចូលចិត្តឃើញអ្វី អ្នកមិនចង់ឲ្យគេធ្វើអ្វី។

២) មានទំនួលខុសត្រូវដាក់គ្នា៖ បន្ទាប់ពីឈ្លោះត្រូវមានទំនួលខុសត្រូវចំពោះគ្នា ។ អាចថា អ្នកបានប្រើពាក្យធ្ងន់ ឬជ្រុលជ្រួស ទៅម្ខាងទៀត តែបើឈ្លោះចប់ហើយ អ្នកត្រូវសារភាពទទួលកំហុស ហើយមិនត្រូវធ្វើម្ដងទៀតទេ។

៣) ដាក់ខ្លួនទាំងសងខាង៖ បើគ្មាននរណាម្នាក់ដែលដាក់ខ្លួន ហើយនៅតែងដំឡើងអំនួតដាក់គ្នានោះ បញ្ហាវានឹងមិនអាចចប់ឡើយ។

៤) និយាយពាក្យថា ផ្អែមល្ហែម៖ ការប្រើប្រាស់ពាក្យផ្អែមល្ហែម នេះ នឹងធ្វើឲ្យម្នាក់ៗ លេងមានចិត្តខឹងគ្នាទៀត ដោយសារតែពួកគេនឹកឃើញពីគ្រាដែលផ្អែមល្ហែមដាក់គ្នា ពីពេលមុនមកវិញ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com

X
5s