ចំណុច​ប្រាំ​យ៉ាង​ដែលធ្វើឲ្យវិថីស្នេហ៍របស់អ្នកដើរទៅមុខលែងកើត​



អ្នកប្រហែលជាគិតថាប្រសិនជាអ្នករាល់អ្វីដែលខ្លួនធ្វើ ដៃគូរបស់អ្នកនឹងស្រឡាញ់អ្នកកាន់តែខ្លាំង។ តែ តាមការពិតទៅមានច្បាប់ជាច្រើនដែលលែងដំណើរការទៀតទេ។ ប្រសិនជាអ្នកស្រឡាញ់នរណាម្នាក់ អ្វីដែលអ្នកត្រូវធ្វើគឺស្មោះត្រង់នឹងម្នាក់នោះ។ នេះជាច្បាប់ទាំងប្រាំដែលអ្នកគួរបោះបង់៖ ១) កុំតេទូរស័ព្ទក្រោយ៤៨ម៉ោង៖ មនុស្សគ្រប់គ្នាសុទ្ធតែរវល់។ ហើយគ្មាននរណាម្នាក់រង់ចាំតែទូរស័ព្ទរហូតនោះទេ។ ការតេរហូតនាំឲ្យមានការរំខាន។ ២៤ម៉ោងគឺជាពេលវេលាសាកសមបំផុតសម្រាប់ការឆ្លើយតប។ ២)បុរសមិនមែនត្រូវចេញលុយរហូតនោះទេ៖ ក្នុងទំនាក់ទំនងស្នេហាគឺត្រូវមានទៅនឹងមានមក។ វាអយុត្តិធម៌ណាស់ប្រសិនជាបុគ្គលម្នាក់ចេញលុយរហូត។ ដូច្នេះហើយ ប្រសិនជាភាគីខាងស្រីចង់ចេញលុយ អ្នកក៏អនុញ្ញាតម្ដងម្កាលដែរ។ ៣) ការជួបតែរាល់ចុងអាទិត្យ៖ ហេតុអ្វីត្រូវមានច្បាប់ជួបតែថ្ងៃសៅរ៍ឬអាទិត្យ? ហេតុអ្វីមិនអាចជួបគ្នានៅថ្ងៃច័ន្ទដល់អាទិត្យ? ៤) កុំរើសច្រើនពេក៖ វាពិតជាពិបាកសម្រាប់ដៃគូរបស់អ្នកទៅបំពេញតម្រូវចិត្តរាល់ពេល។ មានដៃគូជាច្រើនចែកផ្លូវគ្នាដោយសារតែមានម្នាក់រើសច្រើនពេក។ អ៊ីចឹងហើយ ប្រសិនជាអ្នកចង់ឲស្នេហារបស់អ្នកយូរអង្វែង កុំរើសច្រើនពេក៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s