អ្នក​គួរ​ជៀស​វាង​ឥរិយាបថ ៣យ៉ាង​ដែល​អាច​​កាត់​បន្ថយ​ទំនុក​ចិត្ត​របស់​អ្នក​បាន​



យើងរាល់គ្នាសុទ្ធតែដឹងហើយពីសារៈសំខាន់ដើម្បីមានទំនុកចិត្តខ្ពស់។ ការមានទំនុកចិត្ត ពិតជាអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន។ អ្នកប្រហែលជាធ្លាប់ឮពីគន្លឹះក្នុងការបង្កើនទំនុកចិត្តហើយមែនទេ? ប៉ុន្តែ អ្នកប្រហែលជាពុំធ្លាប់ដឹង តើមានអ្វីអាចកាត់បន្ថយទំនុកចិត្តរបស់អ្នកបាននោះ៖

១) ស្វែងរកការយល់ព្រមពីមនុស្សគ្រប់គ្នា៖ អ្នកមានទំនុកចិត្តពិតប្រាកដមិនស្វែងរកទំនុកចិត្តពីអ្នកដទៃនោះទេ។ ពួកគេដឹងថាពួកគេមិនអាចបំពេញតាមតម្រូវការរបស់មនុស្សគ្រប់គ្នាបាននោះទេ។ ពួកគេសុខចិត្តចំណាយពេល ទៅអភិវឌ្ឍន៍ខ្លួនគេឲរីកចម្រើនវិញ។

២) ផ្តោតសំខាន់ទៅលើឧបសគ្គជាជាងដំណោះស្រាយ៖ ជីវិតគឺពោរពេញទៅដោយបញ្ហា។ រាល់បញ្ហាសុទ្ធតែជាឱកាសសម្រាប់រៀន។ អ្នកមានជម្រើសក្នុងការជ្រើសរើសអ្វីមួយ។ អ្នកមានជម្រើសមើលទៅលើបញ្ហាច្រើនជាង ឬក៏ផ្តោតសំខាន់ទៅលើដំណោះស្រាយច្រើនជាង។

៣) បទពិសោធន៍ថ្មី៖ វាពិតជាមានភាពងាយស្រួលក្នុងការធ្វើរឿងដដែលៗ។ ប៉ុន្តែ អ្នកនឹងមិនរីកចម្រើននោះទេប្រសិនជាអ្នកមិនធ្វើអ្វីថ្មីបាននោះ៕

ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.lifehack.org

X
5s