អ្នកកំពុងស្ថិតក្នុងស្ថានភាពត្រូវការលុយខ្លាំងមែនទេ? វិធីមួយចំនួននេះអាចជួយអ្នកបាន
អាចថា អ្នកកំពុងតែដាច់យៃខ្លាំង ឬមួយក៏ត្រូវការលុយបន្ថែមក្នុងការធ្វើអ្វីមួយ ខាងក្រោមនេះជាវិធីខ្លះៗ អាចជួយអ្នករកលុយបានបន្ថែម៖
១) ដាក់លក់របស់របរអ្នកលែងត្រូវការ៖ វិធីរកលុយបានលឿន គឺមានតែដាច់ចិត្តដាក់លក់របស់ ដែលអ្នកគិតថា វាលែងសំខាន់ ឬមួយក៏វាចាស់ពេកសម្រាប់អ្នក។
២)រកស៊ីតាមប្រព័ន្ធអ៊ីនធឺណិត៖ បើអ្នកមិនមានដើមទុនអ្វីច្រើនទេនោះ អ្នកអាចបង្កើតជាគំនិតអាជីវកម្មអ្វីមួយលើបណ្ដាញសង្គម ពេលខ្លះអាចមានគេចាប់អារម្មណ៍ចង់ចាប់ដៃរកស៊ីជាមួយអ្នកក៏ថាបាន។
៣) ធ្វើការងារក្រៅម៉ោង៖ នេះក៏ជាវិធីល្អមួយផងដែរ ដោយអ្នកមិនចាប់បាច់ចំណាយពេលយូរទៅធ្វើការ ដោយគ្រាន់តែលះបង់ពេលបន្តិចបន្តួចទៅធ្វើការក្រៅម៉ោង អ្នកក៏អាចរកលុយបានផងដែរ។
៤) ផ្ដល់ជាកន្លែងចតឡាន និងផ្ញើឡាន៖ អាចថា ផ្ទះរបស់អ្នកមានទីធ្លាធំ អ្នកគួរតែបើកកន្លែងចតឡាន ឬផ្ញើឡាន ដល់អ្នកដែលគ្មានទីធ្លាគ្រប់គ្រាន់។ អ្នកមិនចាំបាច់ចំណាយអ្វីទាំងអស់ ហើយលុយនឹងហូរចូលជារៀងរាល់ពេលមិនខាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.savethestudent.org