ទាំងនេះជាមូលហេតុដែលនាំឱ្យបុគ្គលិកស្អប់អ្នកដឹកនាំរបស់ខ្លួនខ្លាំងម៉្លេះ
វាមានកត្តាជាច្រើនដែលធ្វើឲបុគ្គលិកស្អប់ការងាររបស់ពួកគេ។ វាអាចបណ្ដាលមកពីបរិយាកាសការងារឬមេដឹកនាំ។ល។ តាមការរកឃើញថ្មីៗ គេរកឃើញថា បុគ្គលិកចាកចេញពីការងារដោយសារតែពួកគេមិនចង់ធ្វើការជាមួយអ្នកដឹកនាំតទៅទៀត។ តើកំហុសអ្វីដែលបុគ្គលិកស្អប់អំពីអ្នកដឹកនាំរបស់ពួកគេ៖
១) មេដឹកនាំគ្មានជំនាញទំនាក់ទំនង៖ ជាការពិតណាស់ អ្នកដឹកនាំអាចកោះហៅបុគ្គលិកមកប្រជុំ៥ដងក្នុងមួយអាទិត្យក៏បាន។ ប៉ុន្តែ បុគ្គលិកជាច្រើនយល់ឃើញថាមេរបស់ពួកគេមិនចេះរបៀបសន្ទនា។ មេរបស់ពួកគេមិនសរសើរពីការខំប្រឹងរបស់បុគ្គលិក។ មិនអាចផ្តល់ព័ត៌មានច្បាស់លាស់បាន។
២) លំអៀង៖ ជារឿងធម្មតាទេដែលមេដឹកនាំអាចនឹងពេញចិត្តនរណាម្នាក់។ ប៉ុន្តែ មេដឹកនាំមិនត្រូវបង្ហាញនូវចំពោះមុខបុគ្គលិកដទៃឡើយ។ គ្មាននរណាម្នាក់មានអារម្មណ៍ល្អពេលដែលដឹងថាខ្លួនឯងគ្មានតម្លៃនោះទេ។
៣) មិនឃើញពីការខំប្រឹងរបស់បុគ្គលិក៖ មេដឹកនាំខ្លះចេះតែដាក់ការងារបន្ថែមទៅបុគ្គលិកទេ។ ប៉ុន្តែគេមិនដឹងទេថាបុគ្គលិកបានខិតខំយ៉ាងណាដើម្បីសម្រេចគម្រោងនីមួយៗ។ ការផ្តល់រង្វាន់តិចតួចឬប្រាក់បន្ថែមអាចលើកកម្លាំងចិត្តយ៉ាងខ្លាំងដល់បុគ្គលិក។
៤)អ្នកដឹកនាំដែលកំណាញ់៖ នេះជាអ្វីដែលបុគ្គលិកភាពច្រើនស្អប់បំផុត។ វាអាចមកពីអត្តចរិត។ ការមានអ្នកដឹកនាំដែលកំណាញ់និងមេដឹកនាំដែលមិនខ្វល់ពីបុគ្គលិកនឹងធ្វើឲបុគ្គលិកមានអារម្មណ៍ថាស្អប់៕
ប្រែសម្រួល៖ អុឹង មួយយូ ប្រភព៖ www.cheatsheet.com