ធ្វើ​បែប​នេះ​ទើប​គេ​ហៅ​ថា «មិត្ត​ប្រុស​គំរូ​មែនៗ!!!»​



ក្លាយជាមិត្តប្រុសគំរូម្នាក់នោះវា មិនមែនងាយស្រួល ដូចដែលគេថា នោះទេ។ បើអ្នកហ៊ាននិយាយថា នឹងមើលថែមិត្តស្រីអ្នកឲ្យក្លាយជានារីមានសំណាងជាងគេលើលោកហើយ នោះ អ្នកគួរមានអ្វីភស្តុតាងបង្ហាញ។ តើមានអ្វីខ្លះទៅ?

១) ស្មោះត្រង់៖ សម្រាប់ចំណងមិត្តភាពស្នេហា ភាពស្មោះត្រង់ជារឿងដំបូងគេដែលរាល់គ្នាគិត។ បើអ្នកមានភាពស្មោះត្រង់នេះ ហើយ ប្រាកដណាស់ អ្នកជាមនុស្សប្រុសដែលគួរឲ្យទុកចិត្តបំផុត។

២) តែងទុកចិត្តនាង៖ ការទុកចិត្តនេះ នឹងធ្វើឲ្យនាងអារម្មណ៍ថា ស្នេហានេះ តែងបើកចិត្តឲ្យគ្នាទៅវិញទៅមក គ្មានគំនិតគុំកួនគ្នា គ្មានមន្ទិលសង្ស័យអ្វីច្រើន។

៣) តែងស្ដាប់គ្នា៖ ជំនួសដោយការនិយាយអ្វីមួយគិតតែពីខ្លួន ឯង ការស្ដាប់គ្នានេះជាអ្វីដែលគេត្រូវការជាទីបំផុត។

៤) បង្ហាញការស្រឡាញ់៖ ទោះស្នេហានោះ វាយូរកម្រិតណា ឬក៏ទើបចាប់ផ្ដើមក៏ដោយ ការបង្ហាញសេចក្ដីស្រឡាញ់គឺពិតជាសំខាន់ណាស់។

៥) ផ្ដល់ពេលវេលាបុគ្គលសម្រាប់នាង៖ ពិតហើយ ការផ្ដល់គម្លាតនេះ អាចឲ្យនាងធ្វើអ្វីតាមចិត្តនាងចង់ ហើយការធ្វើបែបនេះបង្ហាញពីការមិនគាបសង្កត់ លើគ្នាផងដែរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com

X
5s