អ្វីដែលអ្នកបាត់បង់ ក្នុងជីវិតមិនមែនជារឿងអាក្រក់រហូតនោះទេ​



ការបាត់បង់អ្វីមួយច្រើន តែជាក់ទងនឹងគំនិតអវិជ្ជមាន។ ហើយមនុស្សយើងច្រើនតែចូលចិត្តដាក់រឿងអាក្រក់នៅក្នុងចិត្ត។ តើវាពិតជាទង្វើល្អដែរឬទេ? ការរស់នៅក្នុងពេលបច្ចុប្បន្ន គឺជាពេលវេលាដ៏ត្រឹមត្រូវដើម្បីភាពរីករាយ។ ដូច្នេះហើយទើបពេលខ្លះយើងក៏ត្រូវបាត់បង់ខ្លះដើម្បីភាពរីកចម្រើនទៅមុខ៖

១) បាត់បង់ទិសដៅ៖ មនុស្សមួយចំនួនធំនឹងជួបប្រទះនូវពេលមួយដែលយើងសួរពីទង្វើរបស់ពួកយើង។ យើងអាចនឹងមានអារម្មណ៍មិនរីករាយឬក៏រីករាយ។ ប៉ុន្តែ ភាគច្រើនយើងកើតទុក្ខដោយសារតែយើងមិនដឹងពីគោលដៅក្នុងជីវិត។

២) បាត់បង់ទំនាក់ទំនងជាមួយអ្នកដទៃ៖ ជាការពិតណាស់ ការស្គាល់មិត្តច្រើនអាចនាំមកនូវភាពរីករាយ។ យើងរាល់គ្នាសុទ្ធតែមានអនុស្សាវរីយល្អៗជាមួយមិត្តភ័ក្ដិ។ ប៉ុន្តែ ដោយវ័យអ្នកកាន់តែចាស់ អ្នកកាន់តែរវល់នឹងការងារ។ល។ អ្នកប្រហែលជាមិនមានពេលច្រើនដូចពីមុន។

៣) បាត់បង់ខ្លួនឯង៖ ជីវិតគឺជាការបាត់បង់ខ្លួនឯង ផ្លាស់ប្តូរខ្លួនឯង និងអភិវឌ្ឍន៍ខ្លួនឯង។ ការផ្លាស់ប្តូរគឺជាជៀសមិនផុតនោះទេ។ ការបាត់បង់ខ្លួនឯងអាចមានន័យថាទទួលយកបទពិសោធន៍ថ្មីៗក្នុងជីវិត។

៤) បាត់បង់ការគ្រប់គ្រង៖ ភាពមិនច្បាស់លាស់គឺជាអ្វីដែលមនុស្សរាល់គ្នាខ្លាច។ ដោយដោះស្រាយជាមួយវា យើងច្រើនតែព្យាយាមគ្រប់គ្រងស្ថានភាព។ ប៉ុន្តែ រឿងភាគច្រើនក្នុងជីវិតគឺមិនអាចគ្រប់គ្រងបានទេ៕

ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.lifehack.org

X
5s