វិធីសាមញ្ញដើម្បីបង្ហាញក្តីស្រឡាញ់ ចំពោះកូនរបស់លោកអ្នកជារៀងរាល់ថ្ងៃ
តើអ្នកនឹកកូនពេលអ្នកពេលរវល់នឹងការងារខ្លាំងទេ? តើអ្នកធ្លាប់គិតថា អ្នកមានពេលច្រើននៅជាមួយកូនដែរឬទេ? តើអ្នកចង់បង្ហាញថា អ្នកពិតជាស្រឡាញ់ពួកគេដែរឬទេ? អត្ថបទនេះគឺសម្រាប់អ្នក៖
១) កំណត់ត្រា៖ ទោះបីជាកូនរបស់អ្នកមិនទាន់ចេះអាន អ្នកអាចកូរជារូបឲពួកគេបាន។ កូនរបស់អ្នកនឹងមានការភ្ញាក់ផ្អើលពេលគេឃើញវានៅក្នុងហោប៉ៅនិងដឹងថាអ្នកមានរូបភាពវាជាពិសេសសម្រាប់ពួកគេ។
២) ក្រដាសបិទលើអាវ៖ ក្រដាសបិទលើអាវគឺមានតម្លៃថោកទេហើយងាយស្រួលទៀត។ អ្នកអាចសរសេរពាក្យដែលអ្នកចង់និយាយនៅលើក្រដាសនោះ។ រាល់ពេលកូនរបស់អ្នកឃើញ ពួកគេនឹងដឹងថាអ្នកស្រឡាញ់ពួកគេ។
៣) ដំណើរជីវិត៖ ទិញសៀវភៅមួយមកកត់ត្រាទុកនូវចំណុចអ្វីៗដែលកូនរបស់អ្នកចូលចិត្តវា។
៤) កាដូតូចៗ៖ មុនពេលអ្នកចាកចេញទៅធ្វើការ អ្នកអាចឲកាដូតូចមួយដល់កូន។ រាល់ពេលដែលកូនរបស់អ្នកនឹងអ្នក ពួកគេអាចបើកប្រអប់កាដូនោះមើល ឬលេងវាបាន៕
ប្រែសម្រួល៖ អុឹង មួយយូ ប្រភព៖ www.lifehack.org