ចង់សាកភ្លក់សាច់គោដែលមានរសជាតិស្រទន់ឈ្ងុយឆ្ងាញ់ដែរទេ?​



ភ្នំពេញប្រទេសកម្ពុជា - ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ - រសជាតិឆ្ងាញ់ជាប់មាត់ ទំហំធំមកពីអាមេរិច ស្រទន់ជាប់ចិត្តឨជារសមិនអាចបំភ្លេចបានគ្រាន់តែនឹកឃើញក៏ស្រក់ទឹកមាត់ដែរ! ពាក្យតែ២ម៉ាត់ គឺ Carl’s Jr.។ ២ម៉ាត់ទៀត គឺ បើកឆាប់ៗ នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែតុលានេះ។។ ជាមួយនឹងសាខាជាង៣៧០០ជុំវិញពិភពលោក Carl’s Jr. បានចាប់ដៃគូជាមួយប្រទេសកម្ពុជាជាប្រទេសទី៤០សម្រាប់អ្នកដែលចូលចិត្តបរិភោគបឺហ្គឺរ សាច់ដុតដែលរៀបចំសម្រាប់ការកុម៉្មង់ភ្លាមៗប្រចាំហាង គឺបឺហ្គឺរ ដែលធ្វើឡើងពី សាច់គោអូស្ត្រាលី 100%។ ប្រាកដណាស់ដែលយីហោម្ហូប Fast Food យក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានមកដល់កម្ពុជាដោយសារតែសម្ព័ន្ធភាពយ៉ាងជិតស្និទជាមួយសហរដ្ឋអាមេរិក។ unnamed-3 អស់រយៈពេល៧៥ឆ្នាំមកហើយ ដែល Carl’s Jr. បានបង្កើតជាឈ្មោះបោះសម្លេង ជាពិសេសជាមួយនឹងបឺហ្គឺរដែលមានរសជាតិឈ្ងុយឆ្ងាញ់ គួរឲ្យស្រក់ទឹកមាត់ គឺបឺហ្គឺរ ដែលធ្វើឡើងពី សាច់គោអូស្ត្រាលី 100% ហើយកាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅនេះគឺជាខួបទី៧៥ តាំងពីCarl’s Jr. បានចាប់កំណើតដំបូងនៅរដ្ឋកាលីហ្វរញ៉ា។ unnamed-1 ការចាប់កំណើតរបស់ហាងគឺដោយសារតែគូស្នេហ៍វ័យក្មេងមួយគូគឺលោក Carl និងអ្នកស្រី Margaret Karcher ដែលបានសាកល្បងដំបូងនៅឆ្នាំ១៩៤១ ដោយបើកតូបលក់ហតដកមួយហើយ៥ឆ្នាំក្រោយមក ពួកគេទាំងពីរបានបន្ថែមបឺហ្គឺរទៅក្នុងម៉ានុយនិងបាបីឃ្យូដែលអាចជិះយានយន្តចូលទិញបានតែម្តង។ ដោយសារតែគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ហាង Carl’s Jr. មានវិធីសាស្រ្តធ្វើឲ្យអតិថិជនពេញចិត្តនឹងរសជាតិមិនអាចបំភ្លេចបានតាមរយៈម្ហូប និងភេសជ្ជៈ ដែលរួមមានThe Big Carl, Western Bacon Cheeseburger, The Super Star និងភេសជ្ជៈការ៉េមក្រឡុកHand-scooped ice cream shake និងបារភេសជ្ជៈដែលអាចទទួលទានបានតាមចិត្ត ក៏ដូចជាតាមរយៈការផ្សព្ធផ្សាយពាណិជ្ជកម្មដែលទំនើប និងគួរឲ្យចាប់អារម្មណ៍ផងដែរ។ unnamed-4 ឥឡូវនេះហាង Carl’s Jr. នឹងនាំយកមកនូវម្ហូបអាហាររបស់រដ្ឋកាលីហ្វរញ៉ាពិតៗ មកកាន់ប្រទេសកម្ពុជា ដោយហាងដំបូងគេរបស់ Carl’s Jr. ស្ថិតក្នុងសង្កាត់បឹងកេងកង១ កែងផ្លូវលេខ៥១ និង៣១០ ហើយហាងCarl’s Jr. ធានាថានឹងផ្តល់ជាបទពិសោធន៍អាហាររសជាតិឈ្ងុយឆ្ងាញ់ពិតៗមកពីសហរដ្ឋអាមេរិកដល់អតិថិជនកម្ពុជា។ unnamed-6 បឺហ្គឺរដ៏ឈ្ងុយឆ្ងាញ់យ៉ាងធំដែលមកពីសហរដ្ឋអាមេរិកនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែតុលានេះ។ ហាង Carl’s Jr. ជឿជាក់លើសារៈសំខាន់នៃការទិញយីហោបន្តនៅក្រៅសហរដ្ឋអាមេរិក ដោយផ្តល់ឱកាសទៅដល់ម្ចាស់កម្មសិទ្ធិ ប្រព័ន្ធបណ្តាញក្នុងស្រុក ដើម្បីក្លាយជាផ្នែកមួយនៃក្រុមហ៊ុនចម្រុះជាតិសាសន៍នេះ ក៏ដូចជាដាក់បញ្ចូលទស្សនៈវិស័យក្នុងតំបន់ទៅលើអ្វីដែលគេយល់ថានឹងមានភាពជោគជ័យជាមួយប្រជាជនក្នុងស្រុក ជាមួយនឹងបរិយាកាសហាងនិងជាជម្រើសនិងការឆ្នៃប្រឌិតរបស់ម្ចាស់ទិញយីហោបន្តដែលម្ហូបអាហារមានរសជាតិកាន់តែឆ្ងាញ់ គឺកាន់តែល្អ។ unnamed-7   អំពីយើង៖ ក្រុមហ៊ុន TH F&B បានទទួលរង្វាន់ក្រុមហ៊ុនមេដែលទទួលបានសិទ្ធិប្រើយីហោ និងទទួលបានសិទ្ធិផ្តាច់មុខក្នុងការបើកហាងCarl’s Jr. នៅប្រទេសកម្ពុជា។ យីហោដែលស្ថិតក្រោមក្រុមហ៊ុនTH F&B Co. Ltd. ក៏មានដូចជា ហាងCarl’s Jr. Chargrilled Burger ហាងCold Stone Creamery និងហាងGyu-Kaku Japanese BBQ។ អត្ថបទដោយ៖ Carl’s Jr.
X
5s