កាន់តែធំ កាន់តែឆ្ងាញ់ កាន់តែរហ័ស កាន់តែស្រស់ស្រាយ៖ រសជាតិប៊ឺហ្គឺរ នៅ Carl’s Jr. នាំអ្នកឆ្ពោះទៅកាន់អារម្មណ៍ដ៏អស្ចារ្យ!
ភ្នំពេញ ថ្ងៃទី11 តុលា ២០១៦៖ ធ្លាប់ញ៉ាំបឺហ្គឺរដែលមានទំហំធំជាងមុខរបស់អ្នកទេ? នៅថ្ងៃទី ១៧ ខែតុលា លោកអ្នកនឹងបានភ្លក់បឺហ្គឺរដ៏អស្ចារ្យបែបនេះហើយ! បឺហ្គឺរដែលមានទំហំដ៏ធំមិនធ្លាប់មានជាមួយនឹងសាច់គោមានក្លិនដ៏ឈ្ងុយឆ្ងាញ់ និងឱជារសជាប់មាត់បំភ្លេចមិនបាន ទ្រាប់ជាមួយនឹង ឈីសដែលរលាយស្រក់មក ដែលអ្នកត្រូវប្រើដៃទាំង២ទើបអាចកាន់បឺហ្គឺរមួយនេះបាន។
ទាំង អាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច Carl’s Jr បានរៀបចំមុខម្ហូបរួចជាស្រេចដើម្បីផ្តល់នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់គ្រប់ពេលជារៀងរាល់ថ្ងៃ ដែលរួមមានទាំងបឺហ្គឺរទំហំយក្ស សាំងវិចបន្ទះធំៗ សាច់មាន់ដ៏ស្រទន់ប្រឡាក់ដោយដៃចុងភៅដ៏ចំណាន និងការ៉េមក្រឡុកធ្វើឲ្យអារម្មណ៍របស់អ្នកសប្បាយរីករាយនិងស្រស់ស្រាយពេញមួយថ្ងៃ!
មុនពេលគិតថាបឺហ្គឺរនេះធំពេកហើយញ៉ាំមិនអស់នោះ ឈប់សិន! គិតបន្តិចសិន! Carl’s Jr. ក៏ផ្តល់នូវមុខម្ហូបអាហារឆ្ងាញ់ៗដទៃទៀតពិសេសសម្រាប់អ្នកដែលនិយមចូលចិត្តញ៉ាំបឺហ្គឺរដែលមានបរិមាណសាកសមបំផុតសម្រាប់អ្នក!
អ្នកក៏អាចជ្រើសរើសដោយដាក់តែបន្លែ ពុំយកសាច់វិញ។ ដើម្បីបន្ទាបកាឡូរីឲ្យកាន់តែទាប និងគ្មានជាតិ Gluten អ្នកអាចមិនយកនំបុ័ង និង មុខម្ហូបដែលមានជាតិ Gluten ផ្សេងៗ ហើយជំនួសដោយសម្បកខ្ចប់ប៊ឺហ្គឺរជាសាឡាដដែលស្រស់ និងស្រួយៗ។
អស្ចារ្យមែនទែន! អ្នកនៅតែអាចទទួលបាននូវបឺហ្គឺរដែលមានរសជាតិឆ្ងាញ់ និងពិសេសមិនធ្លាប់មានពីមុនដោយបន្ថែមគ្រឿងតាមចំណូលចិត្តរបស់អ្នក ហើយក្រុមការងាររបស់ Carl’s Jr. មានភាពសប្បាយរីករាយជានិច្ចនឹងបម្រើអ្នក។ Carl’s Jr. មានក្តីសោមនស្សដែលខ្លួនបានមកដល់កម្ពុជានិងផ្តល់នូវមុខម្ហូបឆ្ងាញ់ៗស្រស់ៗដែលអតិថិជនអាចកុម្ម៉ង់បានតាមចិត្តហើយមុខម្ហូបទៀតសោតក៏អាចជ្រើសរើសបានតាមចិត្តផងដែរ។
សូមកុំបារម្ភពីគុណភាពរសជាតិនិងភាពឈ្ងុយឆ្ងាញ់អស្ចារ្យរបស់សាច់នៅ Carl’s Jr. ដូច្នេះអ្នកគ្រាន់តែកុម្ម៉ង់ រួចរង់ចាំមួយប៉ព្រិចភ្នែកសម្រាប់អាហារអ្នកនិងរីករាយជាមួយតម្លៃទាបរហូតដល់ចំហមាត់នឹកស្មានមិនដល់ គឺចំហល្មមអាចញ៉ាំបឺហ្គឺរខ្នាតយក្សរបស់ Carl’s Jr. បានទៀតផង!
សូមអញ្ជើញអ្នកចូលចិត្តមុខម្ហូបថ្មីៗ និងអ្នកនិយមញ៉ាំបឺហ្គឺរទាំងអស់ ទាំងក្មេង ទាំងចាស់ គ្រប់ស្រទាប់វណ្ណៈទាំងអស់នៅកម្ពុជាមកសាកល្បងភ្លក់បឺហ្គឺរដែលមានទំហំធំ កាន់តែឈ្ងុយឆ្ងាញ់ កាន់តែធ្វើឲ្យអារម្មណ៍អ្នកស្រស់ស្រាយហើយធានាថាអ្នកនឹងមិនត្រឡប់ទៅរកបឺហ្គឺរតូចៗវិញនោះឡើយ!
អំពីយើង៖ ក្រុមហ៊ុន TH F&B បានទទួលរង្វាន់ក្រុមហ៊ុនមេដែលទទួលបានសិទ្ធិប្រើយីហោ និងទទួលបានសិទ្ធិផ្តាច់មុខក្នុងការបើកហាង Carl’s Jr. នៅប្រទេសកម្ពុជា។ យីហោដែលស្ថិតក្រោមក្រុមហ៊ុន TH F&B Co. Ltd. ក៏មានដូចជា ហាង Carl’s Jr. Chargrilled Burger ហាង Cold Stone Creamery និងហាង Gyu-Kaku Japanese BBQ។
អត្ថបទដោយ៖ Carl’s Jr.