គ្មាន​កម្លាំង​ចិត្ត​មែន​ទេ? ​ចំណុច ​៤​យ៉ាង​​​នេះ​នឹង​ជួយ​អ្នក​ឱ្យមាន​អារម្មណ៍​វិជ្ជមាន​



ជាធម្មតា មនុស្សអាចមានគំនិតពី ២៥ ០០០ ដល់ ៥០ ០០០ក្នុងមួយថ្ងៃ។ ដូច្នេះហើយ ប្រសិនជាអ្នកមានគំនិតអវិជ្ជមាន ពិភពលោករបស់អ្នកនឹកមើលទៅងងឹតខ្លាំងណាស់។ អ្នកជាម្ចាស់ការនៃជីវិតរបស់អ្នក។ តើអ្នកអាចធ្វើបាន?

១) តើគំនិតអវិជ្ជមានចេញមកពីណា?៖ ដើម្បីកាន់បន្ថយអ្វីមួយបាន អ្នកត្រូវដឹងពីប្រភពរបស់វា។ បើមិនអីចឹងទេ អ្នកប្រៀបបានដូចជាកំពុងប្រយុទ្ធជាមួយសត្រូវនៅទីងងឹតអីចឹងដែរ។ ដូច្នេះហើយ តើប្រភពនៃភាពអវិជ្ជមានទាំងនោះចេញមកពីណា?

២) ផ្លាស់ប្តូរទម្លាប់៖ ទោះបីជាវាមានភាពងាយស្រួលក្នុងការធ្វើរឿងដដែល ប៉ុន្តែជីវិតមិនគួរត្រូវរឿងដដែលៗជារៀងរាល់ថ្ងៃនោះទេ។ ពួកគេសុទ្ធតែជាទាសករនៃទម្លាប់របស់ខ្លួនយើង។ ជីវិតយើងមានអ្វីកើតឡើងច្រើនណាស់ ចូរធ្វើអ្វីថ្មី។

៣) បរាជ័យមិនមែនជាទីបញ្ចប់នោះទេ៖ ភាពអវិជ្ជមានអាចមកពីកត្តាជាច្រើនហើយការខកបំណងគឺមួយក្នុងចំណោមនេះផងដែរ។ មានមនុស្សជាច្រើន មានបញ្ហា ដោះស្រាយនូវអារម្មណ៍ឬភាពបរាជ័យរបស់ពួកគេ។ អ្នកត្រូវបន្តការព្យាយាមរហូតដល់អ្នកជោគជ័យ។

៤) ធ្វើខ្លួនឲមានប្រយោជន៍៖ វិធីមួយដែលជួយអ្នកឲមានអារម្មណ៍ល្អនោះ គឺអ្នកមានអារម្មណ៍ថាខ្លួនមានតម្លៃ។ ទំនុកចិត្តគឺជាជំហានមួយដែលជួយកាត់បន្ថយភាពអវិជ្ជមាន។ ដូច្នេះហើយ បង្កើនសមត្ថភាពរបស់អ្នកឲរីកចម្រើនជារៀងរាល់ថ្ងៃទៅ៕

ប្រែសម្រួល៖ អុឹង មួយយូ ប្រភព៖ www.lifehack.org

X
5s