ការ​បញ្ចប់​ជីវិត​ Galaxy Note 7 ​នឹង​ធ្វើ​ឱ្យ Samsung ខាត​បង់ ១៧ពាន់​លាន​ដុល្លារ​ពី​​ចំណែកទីផ្សារ​ដែល​អាច​ច្បាម​ ១៩លាន​គ្រឿង​



ករណីចុងក្រោយនៃការឡើងកម្ដៅ Galaxy Note 7 ខ្លាំង រហូតអាចធ្វើឱ្យឆេះហោប៉ៅអ្នកប្រើបាន ក្រុមហ៊ុន Samsung ក៏សម្រេចចិត្តឈប់ផលិត និងឈប់លក់ Galaxy Note 7 តទៅទៀត។ ការលុបចោល Note 7 ពីទីផ្សារ នឹងធ្វើឱ្យ Samsung បាត់ប្រាក់ចំណូលពីការលក់ទូរស័ព្ទប្រមាណ ១៧ពាន់លានដុល្លារអាមេរិក។

gsmarena_001

អ្នកវិភាគទីផ្សារមួយចំនួន បានប៉ាន់ប្រមាណថា ក្រុមហ៊ុន Samsung នឹងបង់ខាតចំណែកទីផ្សារដែលត្រៀមវាយលុកដោយ Galaxy Note 7 នេះ ប្រហែល ១៩លានគ្រឿង បន្ទាប់ពីកើតករណីផ្ទុះឆេះ ស្មាតហ្វូនកូនកាត់ថេប្លេតនេះ។ ការខាតបង់តួលេខលក់ Note 7 នេះគឺមានន័យស្មើនឹងការបាត់ចំណូលប្រមាណ ១៧ពាន់លានដុល្លារ សម្រាប់ការច្បាមចំណែកទីផ្សារក្នុងពេលខាងមុខ។ សូមបញ្ជាក់ថា ឧប្បត្តិហេតុចុងក្រោយនៃការផ្ទុះឆេះ Note 7 ដែលទោះបីបានផ្លាស់ប្ដូរថ្មីពីក្រុមហ៊ុនហើយក៏ដោយនោះ ត្រូវបានស៊ើបអង្កេត និងរកឃើញថា មូលហេតុគឺដោយសារ បញ្ហារបស់ថ្មទៀតហើយ។ ថ្ម Note 7 ចំនួន ៧០% គឺត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung SDI ដែលជាបុត្រ សម្ព័ន្ធ Samsung ផ្ទាល់ និង ៣០%ទៀត ផ្គត់ផ្គង់ដោយក្រុមហ៊ុនហុងកុង Amerex Technology ជាដើម ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន TDK Corp របស់ជប៉ុន៕
X
5s