តើអ្នកចូលចិត្តញ៉ាំនៅពេលដែលកំពុងធ្វើដំណើរ ឬនៅក្នុងឡានរបស់អ្នកដែរឬទេ?​



ភ្នំពេញ ប្រទេសកម្ពុជា - ថ្ងៃទី12 ខែតុលាឆ្នាំ២០១៦ -- អែបមកម្ខាង ហើយនិយាយថា « សុំឈុត The Big Carlខ្នាតធំមួយ ហើយសូមការ៉េមក្រឡុកមួយដុំផង។ អរគុណ»។ ចាំមិនដល់៥នាទីផងអ្នកនឹងអាចបើកចេញបន្ត ជាមួយនឹងម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយកញ្ចប់។ នេះគឺជាបទពិសោធន៍រីករាយមួយដែលអ្នកនឹងទទួលបាន រាល់ពេលអ្នកមករង់ចាំកុម្ម៉ង់ម្ហូបនៅហាង Drive-thru ដំបូងបង្អស់នៅប្រទេសកម្ពុជារបស់ Carl’s Jr.។ មិនមានកន្លែងណាដែលមានបម្រើអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ ឬអាហារពេលល្ងាចដែលជាប៊ឺហ្គឺធំដែលមានសាច់ស្រទន់ឆ្ងាញ់ជាប់មាត់បែបនេះនៅក្នុងយានយន្តរបស់អ្នកនោះទេ។

photo-for-editorial-4-1111ww

ជាមួយនឹងវត្តមានរបស់ Carl’s Jr. ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រជាជនខ្មែរនឹងទទួលបានបទពិសោធន៍ដ៏ថ្មីសន្លាងមួយមិនធ្លាប់មានជាមួយនឹងហាង Drive-Thru ដែលមានបម្រើអាហារ Fast-food។ ខណៈដែលប្រទេសកម្ពុជាសម្បូរទៅដោយហាងម្ហូបអាហារនៅតាមផ្លូវ វាបានក្លាយជាមកជាផ្នែកមួយនៃវប្បធម៌នៃការស្រស់ស្រូបអាហាររបស់ប្រជាជនខ្មែរ ដែលពួកគាត់និយមញ៉ាំអាហារនៅតូបអាហារតាមផ្លូវ ហើយហាង Drive-Thru នេះគឺជាផ្នត់គំនិតស្រដៀងគ្នាប៉ុន្តែមានភាពទាន់សម័យ។ សម្រាប់អ្នកដែលពុំធ្លាប់មានបទពិសោធន៍ទិញអាហារតាមហាង Drive-Thru អតិថិជនត្រូវកុម្ម៉ង់តាមរយៈម៉ាស៊ីនមួយដែលពិនិត្យដោយបុគ្គលិកម្នាក់ខាងក្នុងហាង ហើយបន្ទាប់មកជិះទៅខាងមុខបន្តិចដល់បង្អួចហាងដើម្បីទទួលអាហារ និងបង់ប្រាក់។ ជាស្លាកយីហោមួយដែលមានឈ្មោះល្បីល្បាញខាងជំនះឧបសគ្គផ្នែកពាណិជ្ជកម្ម និងបង្កើតនូវ «បទពិសោធន៍ថ្មីៗ»នោះ លោក ណម ហាវ ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន TH F&B Co. Ltd បានថ្លែងថា៖ «វាជាឨកាសមួយដ៏ល្អក្នុងការបើកហាង Drive-Thru ដំបូងគេនៅកម្ពុជា»។ ជាមួយនឹងកំណើនចំនួនរថយន្តពីមួយថ្ងៃទៅមួយថ្ងៃនៅទីក្រុងភ្នំពេញ ការបើកហាង Drive-Thru នេះនឹងជួយធ្វើឲ្យការចូលបរិភោគអាហាររបស់ប្រជាជនកម្ពុជាកាន់តែមានភាពងាយស្រួល។ ថ្លែងប្រកបដោយទំនុកចិត្តលើការផ្តល់សេវាកម្មងាយៗរបស់ Carl’s Jr. នៅហាង Drive-Thru ទៅកាន់អតិថិជនដែលចូលចិត្តញ៉ាំបឺហ្គឺរតែមានភាពមមាញឹកនឹងការងារនោះ អ្នកនាង សូម៉ាជសូវារី ដែលជាប្រធានផ្នែកប្រតិបត្តិនៅហាង Carl’s Jr Cambodia បានថ្លែងថា៖ «អតិថិជនរបស់យើងមានជម្រើសច្រើន។ ពួកគាត់អាចចូលមកញ៉ាំខាងក្នុងហាងដែលមានការតុបតែងដូចនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ឬគ្រាន់តែជិះកាត់ ហើយកុម្ម៉ង់ម្ហូបពីបង្អួច Drive-Thru របស់យើងជាការស្រេច»។ បើយោងតាមលោកហាវ៖ «ហាងដែលមាន Drive-Thru ជាទូទៅលក់ដាច់ជាងហាងដែលមិនមាន Drive-Thru ហើយបើទោះយើងត្រូវដាក់បន្ថែមបុគ្គលិកឲ្យបម្រើការដើម្បីបង្កើនការលក់របស់យើងក្តី ក៏យើងនៅតែអាចចំណេញដែរ»។ នៅសម័យកាលដែលមនុស្សគ្រប់គ្នាចង់បានអ្វីៗមកក្នុងដៃភ្លាមៗ Carl’s Jr. នឹងចេញមុខដោយផ្តោតទៅលើល្បឿននៃសេវាកម្ម ខណៈដែលគុណភាពអាហារនៅតែឈ្ងុយឆ្ងាញ់ដូចញ៉ាំក្នុងហាងដែរ។ អំពីយើង៖ ក្រុមហ៊ុន TH F&B បានទទួលរង្វាន់ក្រុមហ៊ុនមេដែលទទួលបានសិទ្ធិប្រើយីហោ និងទទួលបានសិទ្ធិផ្តាច់មុខក្នុងការបើកហាង Carl’s Jr. នៅប្រទេសកម្ពុជា។ យីហោដែលស្ថិតក្រោមក្រុមហ៊ុន TH F&B Co. Ltd. ក៏មានដូចជា ហាង Carl’s Jr. Chargrilled Burger ហាង Cold Stone Creamery និងហាង Gyu-Kaku Japanese BBQ៕ អត្ថបទដោយ៖ Carl’s Jr.
X
5s