តើគួរធ្វើយ៉ាងណា ឲ្យគេមើលមកថា «អ្នកជានារីពិតប្រាកដ»?
នារីមួយចំនួន ចង់ឲ្យខ្លួន ឯងក្លាយជានារីពិតណាស់ តែគេមិនដឹងថា ត្រូវធ្វើយ៉ាងណា ព្រោះថាគេមិនចង់ឲ្យអ្នកដទៃ មកថា នាងជានារីស្រដៀងប្រុសផង ស្រីផងនោះទេ។ តើគួរធ្វើដូចម្ដេចទៅ?
១) រៀបចំខ្លួន ឲ្យដូចនារី៖ ទី១អ្នកត្រូវចេះរៀបចំរូបរាងខាងក្រៅរបស់អ្នក ឲ្យមើលទៅដូចជានារីពេញលក្ខណៈ ។ គួរចេះផាត់មុខ ឲ្យបានស្អាតបាត ខ្លួន ត្រូវតែក្រអូបជាប្រចាំ សក់ត្រូវធ្វើឲ្យបានសមរម្យ សំអាតក្រចកដៃ ជើង ឲ្យស្អាត ព្រមទាំងការរៀបចំស្លៀកពាក់ដែលអ្នកពាក់រាល់ថ្ងៃផងដែរ។ សំលៀកបំពាក់ណាដែលដូចទៅនឹងបុរស អ្នកមិនគួរពាក់ទេ ។
២) រៀបចំអត្តចរិតឲ្យដូចនារី៖ អ្នកត្រូវដឹងថា តើអត្តចរិត របស់នារីភេទគឺយ៉ាងណាខ្លះ។ ក្នុងនោះមានដូចជា អត្តចរិតសុភាពរាបសារ ទន់ភ្លន់ រួសរាយ ចិត្តល្អ រ៉ូមែនទិក និយាយដោយប្រើសម្ដីស្រទន់ជាដើម ហើយទាំងអស់នេះជាអ្វីដែលអ្នកគួរសាកល្បងធ្វើ ដើម្បីក្លាយខ្លួនជានារីពិត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com