ហេតុអ្វីមនុស្សប្រុសមួយចំនួន សម្បូរមនុស្សស្រីចោមរោមម្ល៉េះ? តើគេមានតិចនិកអ្វីទៅ?
មនុស្សស្រី គឺមិនដូចគ្នានោះទេ ហេតុនេះហើយទើបមនុស្សប្រុសតែងប្រើប្រាស់មធ្យោបាយផ្សេងគ្នា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពួកគេឱ្យបាន។ មនុស្សប្រុសមួយចំនួនហាក់ដូចជាមានតិចនិកពិសេសច្រើន ក្នុងការទាក់ទាញមនុស្សស្រី តើវាមានអ្វីខ្លះទៅ?
១) សម្រស់ស្អាត និងអនាម័យជានិច្ច៖ ជាការពិតណាស់ នារីៗតែងសម្លឹងមើល សំបកក្រៅរបស់អ្នក មុននឹងឈានទៅជិតអ្នក។ ហេតុនេះអ្នកត្រូវតែរៀបចុះខ្លួន ឯង ឲ្យបានស្អាតបាត មានអនាម័យ មានក្លិនក្រអូប ហើយមើលទៅឲ្យដូចជាមនុស្សស្រឡាញ់ខ្លួន និងចេះថែខ្លួន ។
២) ពូកែនិយាយលេង៖ នារីៗ ពិតជាចូលចិត្ត បុរសដែលពូកែនិយាយលេង តែនិយាយអ្វីដែលចាំបាច់និងមានប្រយោជន៍ប៉ុណ្ណោះ ព្រោះនារីៗនឹងគិតថា គេជាមនុស្សរួសរាយរាក់ទាក់ អាចរាប់អានបាន។
៣) អាចធ្វើឲ្យនាងសើច៖ ប្រាកដណាស់ តិចនិកនេះពិតជាតិចនិកកំពូល អាចទាក់ទាញនារីៗបាន ព្រោះថា អ្នកអាចធ្វើឲ្យនាងសើច បាន គឺមានន័យថា អ្នកបានបេះដូងនាងហើយ។
៤) អាចឲ្យនាងរំភើប៖ គេនឹងចាប់ផ្ដើមមានអារម្មណ៍ល្អអ្វីមួយចំពោះអ្នក នៅពេលអ្នកអាចឲ្យនាងមានអារម្មណ៍ពិសេសឬរំភើបនឹងអ្វីមួយ ដែលនាងមិនធ្លាប់ជួប។
៥) ឲ្យនាងដឹងថានាងសំខាន់សម្រាប់អ្នក៖ ការធ្វើបែបនេះ អាចឲ្យនាងគិតថា អ្នកជាមនុស្សដែលព្រះប្រទានឲ្យសម្រាប់នាង ហើយបុរសបែបនេះហើយដែលនារីប្រាថ្នាចង់បាននោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com