​ប្រទេស​​ចំនួន​១៩​ ​ដែល​​ «កំណត់​​ពន្ធគយ​​» ខ្ពស់​ជាង​គេ​បំផុត​ក្នុង​លោក​​



ភាពមិនច្បាស់លាស់នៃនយោបាយ និងកំណើនចលនាជាតិសាសន៍និយមបានផ្តល់ផលវិបាកលើវិស័យពាណិជ្ជកម្មអន្តរជាតិជារួម។ កាលពីពេលថ្មីៗកន្លងទៅនេះ វេទិកាសេដ្ឋកិច្ចពិភពលោក (The World Economic Forum) បានចេញរបាយការណ៍ស្ដីពីការប្រកួតប្រជែងជាលក្ខណ:អន្តរជាតិ (Global Competitiveness Report) ទៅលើស្ថានភាពសេដ្ឋកិច្ចពិភពលោកដោយផ្អែកការវិភាគលើកម្រិតអំពើពុករលួយ អតិផរណា និងស្ថេរភាពគោលនយោបាយរបស់ប្រទេសនីមួយៗ។ របាយការណ៍ដដែលក៏បានបង្ហាញផងដែរថា គោលនយោបាយការពារខ្លួននិយម (Protectionism) គឺជាគោលនយោបាយមួយដែលប្រទេសកំពុងអភិវឌ្ឍន៍និយមប្រើភាគច្រើន។ គោលនយោបាយនេះគឺចង់សំដៅទៅលើ ការកំណត់ពន្ធគយ (ពន្ធនាំចេញ នាំចូល)។ ប្រទេសចំនួន ១៩ខាងក្រោមនេះ គឺត្រូវបានទទួលស្គាល់ថា ជាប្រទេសកំណត់ពន្ធគយខ្ពស់ជាងគេ៖ ១៩. ប្រទេសប្រេស៊ីលមាន១១.៥% ១៨. ប្រទេសវេណេស៊ុយអ៊ែឡាមាន១១.៨% ១៧. ប្រទេសអេត្យូពីមាន១៣% ១៦. ប្រទេសឥណ្ឌាមាន១៣% ១៥. ប្រទេសហ្គាបុងមាន១៣.៤% ១៤. ប្រទេសបង់ក្លាដេសមាន១៣.៥% ១៣. ប្រទេសអេហ្ស៊ីបមាន១៣.៦% ១២. ប្រទេសអាល់ហ្សេរីមាន១៣.៨% ១១. ប្រទេសសេរ៉ាឡេអូនមាន១៣.៨% ១០. ប្រទេសបារបាដូសមាន១៤.២% ៩. ប្រទេសហ្គែមប៊ីមាន១៤.៣% ៨. ប្រទេសឆាតមាន១៤.៣% ៧. ប្រទេសកាមេរ៉ូនមាន១៤.៦% ៦. ប្រទេសហ្ស៊ីមបាវ៉េមាន១៤.៦% ៥. ប្រទេសប៉ាគីស្ថានមាន១៦.៦% ៤. ប្រទេសនេប៉ាល់មាន១៦.៨% ៣. ប្រទេសស្រីលង្កាមាន១៧.៦% ២. ប្រទេសប៊ូតាន់មាន២២.៧% ១. ប្រទេសអ៊ីរ៉ង់មាន២៨% ប្រែសម្រួល៖ ស្រីពៅ
X
5s