កុំសរសេរកុហកលើប្រវត្តិរូបសង្ខេបរបស់អ្នកឲសោះ ព្រោះអ្នកសម្ភាសន៍អាចដឹងបានតាមរយៈចំណុច៣យ៉ាងនេះ
ពេលដែលអ្នកកុហក លទ្ធផលគឺអាចហួសពីការរំពឹងទុកទៅទៀត។ អ្នកប្រហែលជាចង់មើលទៅថា ពូកែ មានបទពិសោធន៍ច្រើន ដូច្នេះហើយអ្នកកុហកនៅក្នុងប្រវត្តិរូបសង្ខេប។ ប៉ុន្តែ វាមានតែនាំអ្នកទៅរកស្ថានភាពអាក្រក់តែប៉ុណ្ណោះ។ ខាងក្រោមនេះ ជាជំហានដែលគេដឹងថាអ្នកកុហក៖
១)អ៊ីនធឺណិត៖ មនុស្សភាពច្រើនភ្លេចហើយថា គណនីរបស់អ្នកនៅលើអ៊ីនធឺណិត អ្នកណាក៏អាចចូលមើលបាន។ អ៊ីនធឺណិតពិតជាអាចប៉ះពាល់ដល់ឱកាសការងាររបស់អ្នកបាន។ ជាពិសេស គឺគេពិនិត្យមើលទៅលើបណ្ដាញសង្គមរបស់អ្នកតែម្ដង។
២)ឆែក (reference checking) ៖ អ្នកប្រហែលជាអ្នកធ្លាប់ការងារបានប៉ុន្មានកន្លែងមកហើយ។ ប្រហែលជាអ្នកដាក់ពាក្យសម្រាប់តំណែងធម្មតា វាមិនអីនោះទេ។ ប៉ុន្តែប្រសិនជាអ្នកដាក់ពាក្យសម្រាប់មុខតំណែងដែលសំខាន់ មេច្បាស់ជាឆែកមើលព័ត៌មានរបស់អ្នកតាមរយៈមេចាស់របស់អ្នក។
៣) ទំនួលខុសត្រូវ៖ កិច្ចសម្ភាសន៍អាចគួរឲធុញណាស់។ មេថ្មីរបស់អ្នកប្រហែលជាចង់ឲអ្នកនិយាយពីទំនួលខុសត្រូវរបស់អ្នកនៅកន្លែងចាស់និងសមិទ្ធផលដែលអ្នកមាន។ តាមរយៈនេះ គេអាចដឹងថាអ្នកកុហកឬមួយក៏អត់៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.com