ប្រសិនជាអ្នកមានសញ្ញាទាំងនេះ នោះបញ្ជាក់ថាមេរបស់អ្នកមិនផ្តល់តម្លៃលើការងារអ្នកឡើង
ជីវិតគឺពិបាក។ តែ ប្រសិនជាអ្នកធ្វើការជាមួយមេដែលចាត់ទុកអ្នកដូចជាអ្នកបំរើ នោះជីវិតរបស់អ្នកនឹងកាន់តែលំបាក។ ខាងក្រោមនេះជាសញ្ញាដែលមេរបស់អ្នកមិនផ្តល់តម្លៃលើការងាររបស់អ្នកទាស់តែសោះ៖
១) មិនសូវនិយាយជាមួយអ្នក៖ តើមេរបស់អ្នកនិយាយជាមួយអ្នកតិចជាងពីរពាក្យក្នុងមួយថ្ងៃ? ទោះបីជាគាត់រវល់យ៉ាងណាក៏ដោយក៏គាត់ត្រូវសួរអ្នកតិចតួចដែលប្រសិនជាអ្នកពេញចិត្តនឹងអ្នក។
២) អ្នកមិនដែលលើពាក្យថាអរគុណ៖ ការផ្តល់តម្លៃការងារអាចមានទម្រង់ច្រើនណាស់។ ប៉ុន្តែ វិធីដ៏ងាយបំផុតគឺនិយាយពាក្យអរគុណ។ ប្រសិនជាអ្នកធ្វើការច្រើនហើយមិនដែរលឺពាក្យនេះសោះ នេះជាសញ្ញាមួយយ៉ាងច្បាស់ដែលអ្នកមិនត្រូវបានផ្តល់តម្លៃ។
៣) មិនរវល់នឹងអ្នក៖ ទោះបីជាមិនមែនមនុស្សរាល់គ្នាត្រូវមានរង្វាន់សម្រាប់មកធ្វើការ យ៉ាងហោចណាស់មេរបស់អ្នកត្រូវបង្ហាញពីភាពរីករាយដែលមានអ្នកនៅក្នុងក្រុម។ ប្រសិនជាមេអ្នកមិនរវល់នឹងអ្នក នេះក៏ជាសញ្ញាមួយយ៉ាងច្បាស់ដែរ។
៤) ការងារអន់៖ ប្រសិនជាអ្នកតែងតែទទួលបានការងារដែលអ្នកមិនសូវបានរៀនច្រើន ហើយបុគ្គលិកដទៃទៀតទទួលបានការងារល្អ នោះបញ្ជាក់ថាមេរបស់អ្នកគិតថាម៉ោងរបស់អ្នកមិនមានតម្លៃ។ អ្នកគួរតែប្តូរការងារថ្មី។
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org