តើគួរធ្វើយ៉ាងណាយកឈ្នះភាពច្រណែន ដើម្បីកុំឲ្យវាគ្រប់គ្រងអ្នកបាន?
អាចថាមនុស្សជុំវិញអ្នកមានអ្វីៗគ្រប់យ៉ាងល្អៗ ដែលអ្នកគ្មាន តើអ្នកអង្គុយចាំតែច្រណែនគេទេ មែនទេ? ចុះហេតុអ្វីមិនយកការច្រណែននោះ មកធ្វើជាឱកាសដើម្បីទទួលបានអ្វីដែលអ្នកចង់ទៅ? តើមានវិធីអ្វីខ្លះ ធ្វើឲ្យអ្នកយកឈ្នះ ការច្រណែនដែលអ្នកមាន?
១) ផ្ដោតលើភាពខ្លាំងដែលអ្នកមាន៖ មូលហេតុដែលអ្នកមានភាពច្រណែនក្នុងខ្លួន គឺដោយសារតែអ្នកគិត ថា«អ្នកមិនទាន់ល្អគ្រប់គ្រាន់»។ អ្នកត្រូវគិតពីភាពខ្លាំងដែលអ្នកមានវិញម្ដង អាចថា អ្នកមានអ្វីអស្ចារ្យដែលអ្នកដទៃ មិនអាចធ្វើបាន ហើយហេតុអ្វីអ្នកមកត្រូវអង្គុយច្រណែនគេអត់ប្រយោជន៍ទៅវិញ?
២) ឲ្យភាពច្រណែនដែលអ្នកមាន កើតឡើងត្រឹមតែកន្លះម៉ោងបានហើយ៖ គ្មាននរណាម្នាក់អាចជៀសផុតពីការច្រណែននឹងអ្នកដទៃបានទេ តែអ្នកក៏មិនគួរច្រណែនលើសហួសហេតុពេកដែរ។ អារម្មណ៍ច្រណែនគេនោះ វាមិនអាចនាំអ្នកទៅកាន់អ្វីដែលអ្នកចង់បាននោះទេ អ្វីដែលគួរធ្វើគឺឈប់ច្រណែនគេ ហើយចាប់ផ្ដើមអ្វីដែលអាចធ្វើបាន។
៣) កុំស្អប់គេ គួរតែអបអរវិញ៖ ពេលអ្នកឃើញគេជោគជ័យ អ្នកគួរអបអរសាទរដល់គេ ព្រោះថា នេះជាអ្វីដែលមនុស្សឆ្លាតធ្វើ ហើយវាជាវិធីមួយជួយអ្នកកុំឲ្យភាពច្រណែនឈ្នានីសគ្រប់គ្រងអ្នកបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.realsimple.com