ប្រសិនជាអ្នកមានសញ្ញាទាំងនេះ នោះបញ្ជាក់ថា អ្នកមិនត្រឹមតែមានអារម្មណ៍មិនល្អទេថែមទាំងកើតទុក្ខទៀត
មនុស្សមួយចំនួន មិនសូវគិតថា ខ្លួនកើតទុក្ខ ប៉ុន្មានទេ ដោយជឿថា រឿងទាំងនោះកើតឡើងមកពីអារម្មណ៍មិនល្អរបស់ពួកគេតែប៉ុណ្ណោះ។ តាមពិតទៅអារម្មណ៍មិនល្អនិងការកើតទុក្ខ គឺជារឿងពីរផ្សេងគ្នា។ ដូច្នេះហើយ វាមានសារៈសំខាន់ប្រសិនជាអ្នកដឹងពីភាពខុសគ្នា។ ប្រសិនជាអ្នកមានចម្ងល់ សញ្ញាខាងក្រោមអាចបញ្ជាក់អ្នកបាន៖
១) អ្នកស្តីឲអ្នកដទៃ៖ ថ្មីៗនេះ អ្នកងាយខឹងនឹងអ្នកដទៃ។ ឧទាហរណ៍ថា៖ មិត្តរបស់អ្នកសួរសុខទុក្ខអ្នក ប៉ុន្តែសម្ដីដែលអ្នកឆ្លើយតបត្រឡប់ទៅវិញដូចចង់ស៊ីសាច់នោះ អ្នកប្រហែលជាអ្នកកើតទុក្ខ។ វាមិនមែនធ្វើឲពិបាកចិត្តនិងអស់សង្ឃឹមទេ តែវាធ្វើឲមនុស្សខឹង។
២)ការផ្លាស់ប្តូរទម្លាប់ក្នុងការគេង៖ ប្រសិនជាអ្នកចូលគេងដោយមានអារម្មណ៍ថាហត់នឿយខ្លាំង អ្នកបែទៅជាគេងមិនលក់ឬអារម្មណ៍ដូចគេងមិនបានលក់ស្រួលទោះគេងរយៈពេល ៩ម៉ោងហើយក៏ ដោយ អ្នកនៅតែមានអារម្មណ៍ថាហត់ នេះជាសញ្ញាដែលអ្នកកំពុងកើតទុក្ខហើយ។
៣)ឈឺខ្លួនប្រាណ៖ ឈឺក្បាល? ឈឺខ្នង? ដោយគ្មានហេតុផលទាល់តែសោះ? ភាពឈឺចាប់ និងអារម្មណ៍ គឺជាប់ទាក់ទងទៅនឹង neurotransmitters ដូច្នេះហើយវាគ្មានអ្វីចម្លែកទេដែលការកើតទុក្ខរបស់អ្នកអាចប៉ះពាល់ដល់ខ្លួនប្រាណទាំងមូលរបស់អ្នក៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org