តើធ្វើយ៉ាងណាដើម្បីបង្កើតទម្លាប់ល្អ សម្រាប់ត្រៀមពេលប្រលង?
មុនពេលប្រលង មនុស្សម្នាក់ៗតែងមានអារម្មណ៍ថា ធុញថប់ និងតប់ប្រមល់ជាខ្លាំង ហើយបើអ្នកមិនបានសិក្សាមុនពេលប្រលងនោះឲ្យបានស្ទាត់នោះទេ ច្បាស់ណាស់គឺមានតែធ្លាក់ប៉ុណ្ណោះ។ ហេតុនេះហើយអ្នកត្រូវដឹងពីតិចនិកខ្លះ ដើម្បីបង្កើនទម្លាប់ល្អៗមុនពេលប្រឡង៖
១) បង្កើតជាកាលវិភាគច្បាស់លាស់មួយ៖ វាគឺជាការដាស់តឿនមួយដ៏ល្អ ក្នុងការរំលឹកមេរៀន ឬក៏ធ្វើអ្វីៗ សម្រាប់ត្រៀមមុនពេលប្រលង។ បើអ្នកមិនរៀបចំវាឲ្យបានច្បាស់លាស់ទេ នោះ អ្នកប្រហែលជាមិនដឹងថា តើពេលណាអ្នកត្រូវរៀនមុខវិជ្ជា ណានោះទេ។
២) សម្រាកឲ្យបានគ្រប់គ្រាន់៖ នេះក៏ជាទម្លាប់មួយដ៏ល្អ សម្រាប់ត្រៀមមុនពេលប្រលងដែរ។ បើអ្នកតែងចំណាយពេលច្រើនម៉ោងរហូត លើសចូលម៉ោងសម្រាក សម្រាប់ការអានសៀវភៅ វាប៉ះពាល់ខ្លាំងដល់សុខភាព។ ហើយបើសុខភាពទន់ខ្សោយហើយនោះ អ្នកមិនអាចសូម្បីដើរទៅប្រឡង។
៣) ឧស្សាហ៍សូត្រទន្ទិញមេរៀន៖ ការទន្ទេញមេរៀននេះអាចនឹងធុញថប់សម្រាប់សិស្សមួយចំនួន តែមានតែការធ្វើបែបនេះទេ ដែលអាចឲ្យពួកគេជាប់ ហើយទទួលបានពិន្ទុខ្ពស់ទៀតផង។
៤) ការសិក្សាជាក្រុម៖ ការសិក្សាជាក្រុមនេះមានគុណប្រយោជន៍ណាស់សម្រាប់ការប្រលង ព្រោះថា អ្នកអាចចងចាំបានពីមេរៀនកាន់តែច្បាស់ អ្នកអាចសូរសំណួរអ្នកដទៃ ដឹងពីចំណេះដឹងអ្នកដទៃ ដែលមានប្រយោជន៍សម្រាប់អ្នក ផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.developgoodhabits.com