កត្តា ៤យ៉ាងធ្វើឱ្យអ្នកមិនងាយស្រួល ដើម្បីចាកចេញពីស្នេហាដែលអស់ចិត្តទៅហើយ!
តើអ្នកធ្លាប់មានមិត្ត ឬខ្លួនឯងផ្ទាល់ដែលស្ថិតនៅក្នុងស្ថានភាពមានស្នេហាបែកបាក់ដែរឬទេ? តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេមិនចាកចេញពីមនុស្សម្នាក់នោះ? ស្នេហា គឺលំបាកណាស់ទោះបីជាអ្នកទាំងពីរមានពេលវេលាល្អក៏ដោយ។ មានន័យថា ស្នេហាទាមទារការចំណាយពេលច្រើន ក្រៅពីនេះ ក៏ត្រូវការ លុយនិងអារម្មណ៍ចំពោះគ្នានិងគ្នាថែមទៀតផង។ ការចាកចេញពីស្នេហាដែលមានរយៈពេលយូរអង្វែងមកហើយអាចមានការឈឺចាប់ និងពិបាកខ្លាំង។ ហេតុអ្វីបានជាវាពិបាកខ្លាំងម្ល៉េស?
១) ពេលវេលាដែលធ្លាប់ចំណាយកន្លងមក៖ ជីវិតយើងគឺមានកំណត់ ហើយគ្មាននរណាម្នាក់រស់នៅរហូតនោះទេ។ នៅពេលដែលអ្នកចង់បានស្នេហាយូរអង្វែង អ្នកបានចំណាយពេលវេលាជាច្រើនទៅលើស្នេហាមួយនេះ។ ហើយពេលវេលាទាំងនេះគឺពិបាកទទួលបានត្រឡប់មកវិញទេ។ ដូច្នេះហើយ ប្រសិនជាអ្នកចាកចេញ អ្នកមិនត្រឹមតែខានពេលនិងប្រហែលជាមិនមានពេលសម្រាប់កូនប្រសិនជាអ្នកមានកូន។
២) អ្នកនៅបារម្ភពីគេ៖ អ្នកប្រហែលជាពិបាកខ្លាំងណាស់ពីព្រោះថាអ្នកនៅតែស្រឡាញ់ និងបារម្ភពីគេ។ ទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរមិនល្អដូចពីមុន ប៉ុន្តែមិនមែនន័យថាអ្នកឈប់ស្រឡាញ់គេភ្លាមៗបាននោះទេ។
៣) បញ្ហាលុយកាក់៖ អ្នកទាំងពីរប្រហែលជាមានផ្ទះ ឡានឬលុយដែលដាក់នៅធនាគាររួមគ្នា។ ប្រសិនជាអ្នកចាកចេញ ដៃគូរបស់អ្នកប្រហែលជាគ្មានលុយគ្រប់គ្រាន់ឬក៏បោះបង់មុខរបរចោល។ នោះមានន័យថា គេមិនអាចរកចំណូលបានច្រើនដូចពីមុនទេ។ ដូច្នេះហើយ គូស្នេហាជាច្រើនសុខចិត្តរស់នៅជាមួយគ្នា។
៤) កូន៖ ប្រសិនជាអ្នកមានកូនហើយអ្នកស្រឡាញ់កូនរបស់អ្នកខ្លាំងទៀតនោះ វានឹងមានការពិបាកខ្លាំងសម្រាប់អ្នកក្នុងការជ្រើសរើសការចែកផ្លូវគ្នា។ ប្រសិនជាអ្នកបែក អ្នកប្រហែលជាជួបកូនបានតែចុងអាទិត្យឬមិនអាចដើរលេងជុំគ្នារាប់ពេលបុណ្យទេហើយកូនរបស់អ្នកក៏ត្រូវរងការមើលងាយពីសង្គម និងមានបញ្ហារាប់សិបជំពូកទៀត៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖www.powerofpositivity.com