ហេតុអ្វីបានជាមនុស្សចេះតែមានគំនិតទុទ្ទិដ្ឋិនិយម?
ក្នុងមួយថ្ងៃៗ មនុស្សណាក៏អាចមានគំនិតអវិជ្ជមានក្នុងខួរក្បាលដែរ។ ប៉ុន្តែ យើងអាចជ្រើសរើសក្នុងការឆ្លើយតបទៅនឹងគំនិតអវិជ្ជមានទាំងនោះបាន។ យើងអាចមិនរវល់នឹងវាឬក៏អ្នកអាចទទួលស្គាល់ថា វាជាការពិតរួចរកវិធីមកដោះស្រាយ។ គំនិតអវិជ្ជមានទាំងនោះអាចបំផ្លាញជីវិតអ្នកបានប្រសិនជាអ្នកអនុញ្ញាតឲ្យវាមកគ្រប់គ្រង។ ខាងក្រោមនេះជាមូលហេតុដែលនាំឲ្យអ្នកមានគំនិតអវិជ្ជមាន៖
១) បារម្ភពីអនាគត៖ ជាធម្មជាតិ មនុស្សចេះតែបារម្ភនូវអ្វីដែលមិនទាន់កើតឡើង។ មនុស្សបានព្យាយាមទាយពីអនាគតថែមទៀតផង។ មនុស្សចេះបារម្ភពីអនាគត តើជីវិតពួកគេនឹងជួបរឿងល្អឬអាក្រក់។ ហើយមនុស្សភាគច្រើនចំណាយពេលច្រើន ដោយចេះតែបារម្ភរឿងដែលនឹងកើតឡើងក្នុងជីវិតរបស់ពួកគេ។ វិធីដែលល្អគឺមនុស្សត្រូវមានគម្រោងច្បាស់លាស់មិនមែនអង្គុយបារម្ភរហូតទេ។
២) ខ្លាចពេលបច្ចុប្បន្ន៖ យើងមិនត្រឹមតែបារម្ភពីអនាគតនោះទេថែមទាំងបារម្ភនាពេលបច្ចុប្បន្នទៀត។ យើងបារម្ភពីការងារ បារម្ភពីគ្រួសារ។ល។ ហើយការបារម្ភទាំងនេះនឹងធ្វើឲ្យអ្នកភ្លេចអ្វីដែលសំខាន់នៅចំពោះមុខ។
៣) គិតពីរឿងអតីត៖ ទោះបីពេលខ្លះ យើងធ្វើនូវរឿងដែលយើងមិនមានមោទនភាពឬរឿងខ្មាសគេក៏ដោយ តែនេះជាផ្នែកមួយនៃជីវិត។ ប៉ុន្តែ មនុស្សខ្លះយករឿងទាំងនេះជាកំហុសទៅវិញ។ មនុស្សគ្រប់រូបសុទ្ធតែមានកំហុស។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ អ្វីដែលអ្នកគួរធ្វើគឺរៀនពីកំហុសនឹងធ្វើឲ្យខ្លួនប្រសើរឡើងជារៀងរាល់ថ្ងៃ។
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖www.powerofpositivity.com