ស្ទើរតែមិនជឿថា ឡានទំនើបៗបែបនេះក៏ស្ដេចស៊ុលតង់ប្រ៊ុយណេមានដែរ
នរណាៗក៏ដឹងដែរថា ប្រទេសប៊្រុយណេ ជាប្រទេសតូចមួយដែលសម្បូរដោយធនធានធម្មជាតិ ប្រេងកាត ហើយស្ដេចស៊ុលតង់ព្រះនាម Hassanal Bolkiahគឺជាប្រមុខរដ្ឋទាំងមូល។ ទ្រង់ជាស្ដេចមានទ្រព្យមហាសាល ហើយអ្នកនឹងមិនដឹងទេ ថា ទ្រង់មានរថយន្តទំនើប ៗ ទើបចេញថ្មីប៉ុន្មានគ្រឿងនោះ។ តោះទៅមើលទាំងអស់គ្នា៖
Rolls Royce Silver Spurs
វាមិនមែនជារថយន្ត Rolls Royce ធម្មតាឡើយ វាពិតជាទំនើបខ្លាំង ហើយស្រស់ស្អាតជាមួយពណ៌មាសដ៏ចែងចាំង ស័ក្ដិសម នឹងកិត្តិយសស្ដេច ហើយវាមានតម្លៃ រហូតដល់ទៅ ១៤លានដុល្លារអាមេរិក។
McLaren F1
វាជាប្រភេទឡានប្រណាំង ដែលលឿនជាងគេ និងថ្លៃជាងគេលើលោក ហើយបង្កើតឡើង ដោយក្រុមហ៊ុនMcLaren Automotive Inc ប្រទេសអង់គ្លេស ហើយទ្រង់មានវារហូតដល់ទៅ៨គ្រឿងឯណោះ។
Ferrari FXX
វាមានមុខងារដូចជា McLaren F1 ដែរ តែគេផលិតវាឡើងតែ៣០ឡានប៉ុណ្ណោះ ហើយក្នុងចំណោមនោះគឺស្ដេចស៊ុលតង់មាន១។
Mercedes Benz CLK GTR
ជាប្រភេទឡានប្រណាំងដូចគ្នា ដែលផលិតឡើងដោយក្រុមហ៊ុន Mercedes ហើយទ្រង់មានឡាននេះចំនួន២គ្រឿង ដែលផលិតឡើងជាពិសេសសម្រាប់ទ្រង់តែប៉ុណ្ណោះ។
Bugatti Veyron
ជាប្រភេទឡានប្រណាំងចុងក្រោយបំផុតរបស់ប្រទេសអ៊ីតាលី ហើយវាក៏ជារបស់ទ្រង់ដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.carmudi.pk