បើចង់រៀនបានពិន្ទុល្អ តើអ្នកគួរធ្វើយ៉ាងដូចម្ដេច?
តើអ្នកមានការប្រឡងខិតជិតមកដល់ដែរឬទេ? តើអ្នកមានសេចក្ដីបារម្ភដែរឬទេ? ការដល់ពេលនេះ ការសិក្សាឬមេរៀនប្រហែលជាមិនងាយដូចពីមុនទេ។ ដូច្នេះហើយវាមានសារៈសំខាន់ខ្លាំងណាស់ដែលអ្នកដឹងពីរបៀបរៀន៖
១)រៀបចំកាលវិភាគសម្រាប់ការប្រឡង៖ អ្នកត្រូវមានកាលបរិច្ឆេទច្បាស់លាស់ដែលជួយរំលឹកអ្នកតើអ្នកគួរត្រៀមមួយណាមុន។ ពេលវេលាត្រៀមប្រឡងគឺមានតម្លៃខ្លាំងណាស់។ លើសពីនេះទៅទៀត អ្នកក៏ត្រូវរៀបចំពេលវេលាសម្រាប់សម្រាកផងដែរ។
២) កត់ត្រានូវចំណុចសំខាន់ៗ៖ ប្រសិនជាអ្នកចង់រៀនបែបចេះពាក្យច្រើន កត់ពាក្យទាំងនោះហើយផ្តិតចេញមក។ អានឬសរសេរពាក្យដដែលឲ្យបានច្រើន អ្នកនឹងចេះដោយឯកឯង។
៣) មិត្តរួមថ្នាក់៖ ប្រសិនជាអ្នកនៅក្នុងថ្នាក់ អ្នកត្រូវនៅជាមួយមនុស្សដែលផលិតភាព។ ចាកចេញឲ្យឆ្ងាយពីមនុស្សដែលមិនខ្វាយខ្វល់ពីការសិក្សា។ អ្នកនិងមិត្តរួមថ្នាក់អាចដាក់វេនគ្នាពន្យល់មេរៀន។ វាមិនត្រឹមតែជួយអ្នកឲ្យយល់មេរៀនកាន់តែច្បាស់ទេ វាថែមទាំងជួយអ្នកចាំមេរៀនទៀតផង។
៤) មានសម្ភារៈ គ្រប់គ្រាន់៖ មុនពេលដែលអ្នកចាកចេញពីផ្ទះទៅបណ្ណាល័យឬសាលារៀន អ្នកត្រូវប្រាកដថាអ្នកមាននូវអ្វីដែលអ្នកត្រូវការ។ តាមការសិក្សាបានរកឃើញថា ពេលសិស្សមិនមែននូវអ្វីដែលពួកគេត្រូវការ វាធ្វើឲ្យអារម្មណ៍របស់ពួកគេមិនល្អនិងមិនអាចផ្តោតទៅលើមេរៀន។
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖www.wikihow.com