តើ​អ្នក​គួរ​ធ្វើ​ដូចម្ដេច​ដើម្បី​ទទួល​បាន​គ្រួសារ​មួយប្រកប​មាន​សុភមង្គល? ​​



គ្មានគ្រួសារណាដែលអ្នកឥតខ្ចោះនោះទេ។ គ្រួសារនីមួយៗសុទ្ធតែមានបញ្ហា។ ប៉ុន្តែ ពាក្យថាគ្រួសារមានសុភមង្គលមានន័យថាអ្នកអាចកែប្រែគ្រួសារអ្នកឲ្យល្អតាមតែវាអាចធ្វើទៅបាន។ វាអាចត្រូវការការយល់ចិត្ត ការតាំងចិត្ត។ល។ តើអ្នកអាចធ្វើអ្វីបានខ្លះក្នុងរឿងនេះ? ១) ព្យាយាមយល់ពីគ្រួសារអ្នក៖ ប្រសិនជាអ្នកមិនយល់ទេ វាអាចនឹងមានការយល់ច្រឡំឬការឈ្លោះគ្នាក្នុងគ្រួសារ។ ព្យាយាមនៅជាមួយគ្រួសារឲ្យបានច្រើនដើម្បីស្វែងយល់ពីពួកគេ។ ២) គោរពគ្នា៖ មិនថាអ្នកជាមេគ្រួសារឬជាម្តាយ សមាជិកគ្រួសារទាំងអស់សុទ្ធតែជាមនុស្ស។ នេះមានន័យថាអ្នករាល់គ្នាសុទ្ធតែចេះឈឺចាប់។ ពួកគេសុទ្ធតែមានគំនិតរៀងខ្លួន។ ដូច្នេះហើយ ការគោរពឬយល់គ្នាពិតជាសំខាន់។ ៣) ជួយគ្នា៖ រាល់ពេលដែលអ្នកឃើញឪពុកម្តាយឬបងប្អូនធ្វើការងារផ្ទះ អ្នកអាចរួមចំណែកបាន។ ការជួយគ្នាមិនត្រឹមតែជួយសម្រួលការងារពួកគេថែមទាំងធ្វើឲ្យអ្នកទាំងអស់គ្នាសប្បាយចិត្ត។ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.wikihow.com
X
5s