តើ​មាន​មូលហេតុ​អ្វី​បាន​គេ​ចូលចិត្ត​ប្រាប់​អ្នក​ថា «ត្រូវ​ស្រឡាញ់​ខ្លួន ឯង​ឲ្យ​ច្រើន​ៗ​ជាង​អ្នក​ដទៃ»?​



តើអ្នកដែលឆ្ងល់ទេ ថា តើហេតុអ្វីមនុស្សគ្រប់គ្នាតែងផ្ដល់យោបល់ថា អ្នកគួរតែស្រឡាញ់និងថែរក្សាខ្លួន ឯងឲ្យបានច្រើនជាងអ្នកដទៃ? វាមានមូលហេតុរបស់វា ដែលអ្នកត្រូវធ្វើបែបនេះ។ មូលហេតុគឺមកពី៖ ១) អាចឲ្យអ្នកដទៃស្រឡាញ់អ្នក៖ ជាការពិតណាស់ អ្នកដទៃ នឹងមានចិត្តស្រឡាញ់និងចង់រស់នៅជាមួយនឹងអ្នក ដោយសារអ្នកតែងតែស្រឡាញ់ខ្លួន ឯង និងផ្ដល់តម្លៃឲ្យខ្លួន ឯងគ្រប់ពេលវេលា។ ប្រសិនបើអ្នកខ្លួនឯង មិនស្រឡាញ់ឬផ្តល់តម្លៃខ្លួួនឯងផង តើនរណាអ្នកផ្តល់តម្លៃអ្នកទៅ? ២) ធ្វើឲ្យខ្លួន ឯងក្លាយជាមនុស្សមានទំនុកចិត្តខ្ពស់៖ ការស្រឡាញ់ខ្លួនឯង បង្ហាញថាអ្នកពេញចិត្តធ្វើអ្វីដែលអ្នកមាន ហើយតែងឲ្យតម្លៃ អ្វីដែលខ្លួនឯងធ្វើ។ ដូចនេះកម្លាំងចិត្តនិងទំនុកចិត្តក្នុងការធ្វើអ្វីមួយគឺមានខ្ពស់ខ្លាំងណាស់។ ៣) ក្លាយជាមនុស្សគោរពខ្លួនឯងខ្ពស់៖ ការគោរពគឺទាមទារពីខ្លួន ឯងជាមុនសិន ។ បើអ្នកចេះគោរព ឲ្យតម្លៃនិងស្រឡាញ់ ខ្លួនឯងហើយ អ្នកដទៃ នឹងអនុវត្តតាមដើម្បីបានចូលទៅជិតអ្នក។ ៤) ធ្វើឲ្យជីវិតអ្នករស់ក្នុងភាពងាយស្រួល៖ គ្មាននរណាម្នាក់ដែល ចង់ឲ្យជីវិតរស់នៅក្នុងភាពលំបាកលំបិនឡើយ ហើយមានតែអ្នកទេ ដែលអាចចាត់ចែងជីវិតអ្នកបាន។ ការស្រឡាញ់ខ្លួន ឯង គឺជាវិធីល្អបំផុត ដែលអាចនាំឲ្យជីវិតអ្នករស់ក្នុងភាពងាយស្រួល និងសប្បាយចិត្តបាន៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.beliefnet.com
X
5s