បើគ្រាន់តែមានបញ្ហាដូចខាងក្រោមនេះ សូមកុំទាន់សម្រេចចិត្តបែកគ្នាអី!!!
ស្នេហាជៀសមិនផុតពីការឈ្លោះទាស់ទែងគ្នាឡើយ ហើយអារម្មណ៍អ្នកទាំងពីរក៏មិនសូវជាល្អប៉ុន្មានដែរ ពេលឧស្សាហ៍ឈ្លោះគ្នាពេកនោះ។ តែមុនសម្រេចចិត្តបែកគ្នា អ្នកត្រូវដឹងថា រឿងនោះវាសមហេតុផលនឹងបែកឬយ៉ាងណា៖
១) ឈ្លោះគ្នាដោយសាររឿងតូចតាច៖ គ្មានស្នេហាណាដែលថា មិនឈ្លោះគ្នាសនោះទេ បើអ្នកចាកចេញពីគេ ហើយចង់រកស្នេហាថ្មីដែលមិនចេះឈ្លោះ ក៏មិនធានាថា អ្នកអាចរកបានល្អជាងនេះដែរ។
២) តែងតែខ្លាំងទាំង២នាក់រឿយៗពេក៖ ស្នេហាបើខ្លាំងរៀងៗខ្លួន បែបនេះ បញ្ហាគឺនៅតែមានមិនចេះចប់ ហើយកុំដោយសារការឈ្លោះនេះបែកបាក់គ្នាអី ។ បើមានម្នាក់អត់ អោនគ្នាទៅបញ្ហានឹងលែងមានទៀតហើយ។
៣) មិនសូវចេះនិយាយស្ដី៖ ក៏មានមនុស្សមួយចំនួន មិនសូវចេះនិយាយស្ដីច្រើន ហើយអ្នកអាចគិតថា គេព្រងើយដាក់អ្នក តែវាអាចជាអត្តចរិតគ្នា។ អ្នកគួរនិយាយគ្នាឲ្យដឹងច្បាស់សិន សឹមសម្រេចចិត្តដើរចេញពីគ្នាដោយសាររឿងនេះ។
៤) បញ្ហាលុយកាក់៖ កុំដោយសារតែបញ្ហាលុយកាក់បានលេសបែកគ្នានោះ។ វាជារឿងរ៉ាវដែលមិនពាក់ព័ន្ធស្នេហាឡើយ ហើយក៏គ្មានបញ្ហាណាដែលមិនអាចដោះស្រាយចេញក្រៅពីបែកគ្នាដែរ លុះត្រាអ្នកជាមនុស្សមុខលុយ។
៥) ការប្រច័ណ្ឌ៖ ប្រច័ណ្ឌដោយសារការស្រឡាញ់ពេក ។ បើអ្នកធ្វើចារិតត្រឹមត្រូវក៏គ្មាននរណាមកប្រច័ណ្ឌអ្នកដែរ។ ដូចនេះគួរនិយាយពីហេតុផលជុំវិញបញ្ហានានាដើម្បីជម្រះការសង្ស័យទើបល្អ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.beliefnet.com