ចំណុចសំខាន់ៗ៤យ៉ាង ដែលមិត្តស្រីរបស់អ្នកពិតជាត្រូវការវាខ្លាំង តែមិនហ៊ាននិយាយ
អាចថា មិត្ត ស្រីអ្នកតែងតែត្រូវការការស្រឡាញ់ ឬភាពកក់ក្ដៅពីអ្នកខ្លាំង តែនាងមិនហ៊ាននិយាយ។ ដូចនេះដើម្បីធ្វើឲ្យនាងសប្បាយចិត្ត និងអាចបំពេញតាមបំណងនាងបានអ្នកគួរដឹងថា នាងត្រូវការអ្វីខ្លះ៖
១) ស្ដាប់នាង៖ បុរសៗភាគច្រើនតែងគិតថាគំនិតខ្លួន ល្អគ្រប់យ៉ាង ហេតុនេះហើយទើបគេព្រងើយនឹងសម្ដីគ្រប់ម៉ាត់របស់មិត្តស្រីខ្លួន ។ តែអ្នកគួរតែងាកមកស្ដាប់នាងនិយាយ ព្រោះថា គំនិតរបស់នាងតែងចង់ឲ្យអ្នកល្អ ដូចនេះគួរធ្វើតាមនាងទៅ ដើម្បីឲ្យបានសប្បាយចិត្តខ្លះ។
២) ដឹងថាអ្វីនាងចូលចិត្តនិងមិនចូលចិត្ត៖ បើអ្នកជាសង្សារនឹងគ្នា អ្នកនឹងដឹងហើយថាអ្វីទៅនាងចូលចិត្តនិងមិនចូលចិត្ត។ បើអ្នកដឹងហើយឮហើយថានាងចូលចិត្តអ្វី តែនៅតែព្រងើយទៀត វាសមហើយដែលនាងមិនសប្បាយចិត្តដាក់អ្នកនោះ។
៣) ដើរកម្សាន្តជុំគ្នា៖ គ្មាននរណាម្នាក់ដែលមិនចង់លំហែកាយ ហើយចំណាយពេលនោះជាមួយមនុស្សដែលខ្លួនស្រឡាញ់ឡើយ។ បើសិនជាអាចអ្នកគួរចេះបបួលនាងទៅកាន់កន្លែងប្រាថ្នាដែលនាងចង់ទៅក៏រឹតតែល្អ។
៤) បង្ហាញការស្រឡាញ់៖ ទោះបីស្រឡាញ់គ្នាយូរក្ដី តែពាក្យស្រឡាញ់គ្នា គឺមិនដែលហួសពេលនឹងនិយាយឡើយ។ បង្ហាញនាងទៅថា អ្នកនៅតែស្រឡាញ់នាងខ្លាំងត្រូវការនាងខ្លាំង ហើយនាងនឹងកាន់តែយល់ពីអារម្មណ៍អ្នកច្បាស់ជាងមុន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.askmen.com