ហេតុផល​សំខាន់ៗ​ទាំង​នេះ​ហើយ​ដែលធ្វើ​ឲ្យ​អ្នក​បរាជ័យ​ ទោះ​មាន​គំនិត​ប៉ុណ្ណា​ក៏​ដោយ​



គំនិតល្អមិនមែនចេះតែមាននោះទេ។ ហើយវាក៏មិនកើតឡើងរាល់ថ្ងៃផងដែរ។ មានពេលខ្លះ អ្នកមានគំនិតច្រើន ប៉ុន្តែគំនិតដែលយកជាការមែនទែនមានតែពីរឬបីនោះទេ ដូច្នេះហើយវាមានសារៈសំខាន់ដែលអ្នកចេះទាយយកអត្ថប្រយោជន៍ពីវា។ តែ មនុស្សភាគច្រើនតែងបរាជ័យ តើមកពីអ្វី? ១) ខ្វះការតាំងចិត្ត៖ អ្នកមានគំនិតល្អៗហើយអ្នកក៏មានយោបល់ជាច្រើន។ អ្នកបានចេះពីរបៀបដែលកែប្រែគំនិតរបស់អ្នកឲក្លាយជាការពិត។ ប៉ុន្តែ វាមានបញ្ហាមួយ។ មនុស្សជាច្រើនពេញចិត្តនឹងគំនិតដែលពួកគេមាន ប៉ុន្តែគ្មានការតាំងចិត្តទៅធ្វើវានោះទេ  អ៊ីចឹងហើយវានៅតែអត់ប្រយោជន៍ដដែល។ ២) គ្មានការស្រាវជ្រាវគ្រប់គ្រាន់៖ នៅពេលដែលអ្នកមានការតាំងចិត្តហើយ អ្នកត្រូវធ្វើការស្រាវជ្រាវឲ្យបានច្រើនដើម្បីយល់បានកាន់តែច្បាស់ពីគំនិតរបស់អ្នក។ មនុស្សជាច្រើនមានកំហុសមួយ ពោលគឺ ពួកគេមិនស្រាវជ្រាវទេតែមានអំនួតលើខ្លួនឯង។ ដូច្នេះហើយមានតែគំនិតល្អតែ ខ្វះការស្រាវជ្រាវ ក៏មិនអាចទៅរួចនោះដែរ ព្រោះថាការស្រាវជ្រាវមួយឲ្យអ្នកអាចស្វែងរកវិធី ក៏ដូចជាព័ត៌មានជាច្រើនដើម្បីជំរុញឲ្យគំនិតរបស់អ្នកពេលអនុវត្តទៅ ដឹងតែពីជោគជ័យ។ ៣) ពេលវេលាមិនត្រឹមត្រូវ៖ មានពេលខ្លះ គំនិតដែលអ្នកមាននោះគឺល្អសែនល្អ ប៉ុន្តែបញ្ហាត្រង់ថា វាមិនត្រូវពេលវេលាដែលគួរនិយាយ ឬ អនុវត្តគំនិតនោះ ជាហេតុនាំភាពជោគជ័យមិនអាចកើតឡើង៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s