មានគំនិតរកស៊ីល្អហើយ តែមិនដឹងធ្វើដូចម្ដេចដើម្បីចាប់ផ្ដើម «សាកអនុវត្តតាមវិធីនេះទៅមើល»
នរណាៗក៏ចង់រកស៊ីខ្លួនឯងដែរ ជាពិសេសពេលអ្នកមានគំនិតល្អហើយនោះ ។ តែពេលខ្លះការរកស៊ីក៏មិនងាយស្រួលដែរ សម្រាប់អ្នក។ តើធ្វើយ៉ាងណាទៅ ដើម្បីចាប់ផ្ដើមការរកស៊ីបាន?
១) បង្កើតគម្រោងអាជីវកម្មឡើង៖ អ្នកគួរចេះបង្កើតគម្រោងអាជីវកម្មឡើងដោយក្នុងនោះត្រូវមាន ការកំណត់តម្លៃដែលអ្នកត្រូវចំណាយទាំងអស់ កំណត់សក្ដានុពលទីផ្សារ ស្គាល់ពីឧបសគ្គនៃអាជីវកម្មឲ្យច្បាស់។
២) បង្កើតផែនការទីផ្សារ៖ អ្វីដែលគួរធ្វើបន្តនោះ គឺការកំណត់តម្លៃដែលអ្នកត្រូវចំណាយ លើការធ្វើទីផ្សារនោះ បន្ទាប់មកកំណត់ពេលវេលា និង គោលដៅទីផ្សារដែលអ្នកគិតថាល្អសម្រាប់អាជីវកម្មនោះ។
៣) គិតគូពីផ្នែកហិរញ្ញវត្ថុ៖ វាដល់ពេលដែលអ្នកត្រូវគិតគូខ្លាំងពីផ្នែកហិរញ្ញវត្ថុ ដើម្បីបង្កើតបានជាការរកស៊ីសម្រាប់ខ្លួន ឯង។ អ្នកអាចខ្ចីថវិកាខ្លះពីធនាគារ ឬនរណាក៏បានដែលអ្នកគិតថាពួកគេអាចមានធនធានសម្រាប់អ្នក និងអាចទុកចិត្តបាន។
៤) ជ្រើសរើសទីតាំងសម្រាប់ការរកស៊ីនោះ៖ ពេលនេះអ្នកគួរជ្រើសរើសទីតាំងកន្លែងរកស៊ីរបស់អ្នកហើយ។ វាអាស្រ័យទៅលើរបរនោះថា ជារបរអ្វី។ អ្នកអាចជួលអាគារតូចក្ដី ឬធំក្ដី ឲ្យសមរម្យទៅនឹងអាជីវកម្មអ្នក៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ wikihow.com