មុនសម្រេចចិត្តមានស្នេហា «អ្នកគួរសួរខ្លួនឯងបែបនេះសិនទើបល្អ!!!»
ការសាកសួរខ្លួនឯងសំណួរខ្លះៗក៏អាចនាំស្នេហាអ្នកដើរដល់ផ្លូវវែងឆ្ងាយដែរព្រោះថា អ្វីទាំងអស់អ្នកបានសម្រេចចិត្តរួចរាល់អស់ហើយ។ តើមានសំណួរអ្វីខ្លះដែលអ្នកគួរសួរខ្លួន ឯងមុនពេលមានស្នេហា?
១) «តើអ្នកចូលចិត្តមានសង្សារលេងៗ ឬក៏មែនទែន» ៖ នេះជាសំណួរមួយដែលអ្នកត្រូវគិតផងដែរ ព្រោះថា ពេលខ្លះអ្នកគ្រាន់តែមានជំងឺឯកា ហើយចង់បានអ្នកដទៃនៅក្បែរប៉ុណ្ណោះ តែធាតុពិតចិត្តអ្នកមិនបានស្រឡាញ់គេឡើយ។
២) «តើអ្នកមានពេលវេលាសម្រាប់គ្នាទេ» ៖ បើអ្នកមិនទាន់មានពេលវេលាសម្រាប់គ្នាទេ នោះ អ្នកមិនគួរចាប់ផ្ដើមស្នេហាឡើយ ព្រោះថាគ្មាននរណាម្នាក់ដែលចង់មានទំនាក់ទំនងជាមួយមនុស្សដែលខ្វះពេលវេលាឲ្យគេនោះទេ។
៣) «តើអ្នកជាមនុស្សចេះអត់ឱនឲ្យគ្នាឬទេ» ៖ ស្នេហាទាមទារការអត់ឱនឲ្យគ្នា ហេតុនេះហើយ បើសិនជាមានការអត់ឱន ហើយតាំងចិត្តថា នឹងលើកលែងទោសឲ្យគ្នាទៅវិញទៅមកនោះ អ្នកអាចចាប់ផ្ដើមស្នេហាបានហើយ។
៤)« តើអ្នកអាចបំពេញបំណងគេបានទេ» ៖ អ្នកត្រូវដឹងពីសមត្ថភាព ខ្លួន ឯងថា តើពេលដែលគេត្រូវការអ្វីពីអ្នកនោះ អ្នកអាចជួយដល់គេបានឬអត់? អ្នកត្រូវចេះលៃលកសមត្ថភាពខ្លួន ឯងផងព្រោះថា ថ្ងៃណាមួយគេនឹងត្រូវការអ្នក ឲ្យជួយ ។ បើជួយគេបានវាជារឿងល្អ តែបើមិនបានម្ដងជាពីរដង បញ្ហាអាចកើតមានឡើង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.huffingtonpost.com