អ្នកអាចសម្រេចតាមបំណងរបស់ខ្លួនបាន លុះត្រាតែមានចំណុចទាំងនេះ
ដើម្បីសម្រេចគោលបំណង និង ឲ្យទៅដល់កន្លែងដែលបានកំណត់ក្នុងឆាកជីវិត អ្នកត្រូវការសកម្មភាពជាច្រើននិងជម្នះរាល់ឧបសគ្គ។ អ្នកដែលមានតាំងចិត្តខ្ពស់នឹងធ្វើអ្វីៗទាំងអស់ដើម្បីក្តីសុបិននឹងជំរុញឲអ្នកមានសន្ទុះយ៉ាងខ្លាំង៖
១) ការប្រាជ្ញាចិត្ត៖ ប្រសិនជាអ្នកមានការតាំងចិត្តខ្ពស់ វានឹងជំរុញទឹកចិត្តអ្នកជម្នះរាល់ឧបសគ្គដែលអ្នកជួបប្រទះនឹងចាប់ផ្តើមសកម្មភាពដែលអ្នកត្រូវមាន។
២) គិតឲ្យបានវែងឆ្ងាយ៖ ប្រសិនជាអ្នកសុុខចិត្តធ្វើអ្វីៗ សំនួរបន្ទាន់ដែលអ្នកត្រូវសួរខ្លួនឯងគឹ «តើអ្នកត្រូវការអ្វីដើម្បីទៅដល់ទីនោះ?» មនុស្សជាច្រើនមិនអាចឆ្លើយសំនួរនេះបានទេ ដែលជាហេតុពួកគេបរាជ័យក្នុងឆាកជីវិត។
៣) ក្លាហាន៖ ប្រសិនជាអ្នកពិតជាធ្វើៗដើម្បីក្តីសុបិនរបស់អ្នក នោះក៏មានន័យថា អ្នកត្រូវមានសកម្មភាពដែលអ្នកពុំធ្លាប់ធ្វើដូច្នេះដែរ។ អ្នកអាចជួបហានិភ័យច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវតែជម្នះភាពភ័យខ្លាចឲ្យបាន។
៤) ចាប់ផ្តើមសកម្មភាព៖ ដើម្បីខិតជិតក្តីសុបិនបាន អ្នកត្រូវតែមានសកម្មភាព។ ឧទាហរណ៍ថា អ្នកនឹងគ្មានឱកាសក្នុងកម្មវិធីធំៗទេ ប្រសិនជាអ្នកមិនទាក់ទងអ្នករៀបចំកម្មវិធី។ ពាក្យចាស់លោកពោលថា «អ្នកនឹងបរាជ័យប្រសិនជាអ្នកគ្មានសកម្មភាព។ ប៉ុន្តែអ្នកអាចនឹងជោគជ័យប្រសិនជាអ្នកសាក»៕
ប្រែសម្រួល៖ អុឹង មួយយូ ប្រភព៖ www.success.com