ចំណុច​ទាំង​នេះហើយ​ ដែល​ធ្វើឲ្យប៉ះ​ពាល់​ដល់​ផលិតភាពការងារ​របស់​អ្នកដោយមិនដឹងខ្លួន​



ទោះបីជា អ្នកជាមនុស្សដែលមានផលិតភាពខ្ពស់ក្នុងការងារក៏ដោយ ប៉ុន្តែពេលខ្លះអ្នកក៏មានបញ្ហាក្នុងការសម្រេចកិច្ចការបានច្រើនឲ្យបានច្រើន ហើយមានគុណភាពទៀត។ មានកត្តាខ្លះដែលរារាំងមិនឲ្យអ្នកមិនអាចសម្រេចកិច្ចការវិជ្ជមានជាច្រើនបាន៖

១) ការរិះគន់៖ ការទទួលបានមតិវិជ្ជមានពិតជាអាចជំរុញឲ្យមានផលិតភាពមែន។ ផ្ទុយទៅវិញ ការរិះគន់មិនត្រឹមតែប៉ះពាល់ដល់លទ្ធផលថែមទាំងគុណភាពនៃការងារទៀតផង។

២) ស្ត្រេស (Stress)៖ មនុស្សដែលមិនសូវមានស្ត្រេសច្រើនតែមានផលិតផលច្រើន ហើយមានគុណភាពល្អទៀតផង។ ដូច្នេះហើយប្រសិនជាអ្នកមានអារម្មណ៍ថាស្ត្រេស សម្រាក១០នាទីរួចត្រលប់មកធ្វើការវិញចុះ។

៣)ថាមពល៖ ពិតប្រាកដណាស់! ប្រសិនជាអ្នកគ្មានថាមពលទៅធ្វើអ្វីមួយផង តើអ្នកនឹងមានលទ្ធផលបានយ៉ាងដូចម្តេច?

៤)គោលបំណង៖ បើសិនជាអ្នកមានគោលបំណងច្បាស់លាស់ វានឹងជួយអ្នកបន្តសកម្មភាពទៅមុនទោះបីជារាងកាយអ្នកហត់ក៏ដោយ។ ប៉ុន្តែបើគ្មានគោលបំណងច្បាស់លាស់ក្នុងការធ្វើអ្វីមួយនោះទេ វានឹងធ្វើឲ្យអ្វីៗហាក់ដំណើរការមិនសូវល្អសោះ ព្រោះគ្រាន់តែធ្វើទៅឲ្យតែចប់ម៉ោងការងារប៉ុណ្ណោះ។

៥)ឥរិយាបថ៖ មនុស្សដែលរីករាយច្រើនតែសម្រេចកិច្ចការបានច្រើន។ មនុស្សដែលអវិជ្ជមានមិនដែលសម្រេចកិច្ចការបានល្អនោះទេ៕

ប្រែសម្រួល៖ អ៊ឹង មួយយូ

ប្រភព៖ www.success.com

X
5s