អាកប្បកិរិយាមិនទំនងទាំងនេះ នឹងធ្វើឲ្យស្នេហាអ្នកឆាប់ប្រេះឆា
មានគូស្នេហ៍ច្រើនណាស់ដែលបែកបាក់គ្នាដោយសារតែអាកប្បកិរិយាមិនទំនងជាច្រើន។ តើវាមានអ្វីខ្លះទៅ?
១) ធ្វើដូចខ្លួនឯងនៅទំនេរគ្មានគូ៖ បើអ្នកមានដៃគូស្នេហាហើយ តែអ្នកតែងតាំងខ្លួន ដូចជាមនុស្សទំនេរគ្មានដៃគូ ហើយមិនដែលចាប់អារម្មណ៍លើដៃគូម្ខាងទៀត។ តើអ្នកចង់ឲ្យគេនៅស្រឡាញ់អ្នកទៀតមែនទេ ពេលដែលអ្នកតែងព្រងើយកន្តើយបែបនេះនោះ?
២) គ្មានចំណាប់អារម្មណ៍លើគ្នា៖ បើអ្នកតែងតែសំដែងការមិនចាប់អារម្មណ៍លើដៃគូ ហើយខ្វាយខ្វល់តែពីរឿងខ្លួនឯង ឬអ្នកផ្សេងវិញនោះ ស្នេហារបស់អ្នកនឹងមិនអាចថិតថេរយូរឡើយ។
៣) មិនគោរពគ្នា៖ បើអ្នកប្រើប្រាស់ពាក្យសម្ដី និងកាយវិការដែលជ្រុលជ្រួស អ្នកទាំងពីរនឹងប្រឈមមុខការបែកបាក់គ្នាហើយ ព្រោះថានរណាៗក៏ចង់បានការគោរពដែរ ជាពិសេសពីមនុស្សខ្លួនស្រឡាញ់។
៤) មិនស្មោះត្រង់៖ ស្នេហាដែលគ្មានភាពស្មោះត្រង់ គឺគ្រាន់តែជាស្នេហាក្លែងក្លាយប៉ុណ្ណោះ ។ បើអ្នកចង់បន្តស្នេហាឲ្យថិតថេរ ហើយពោរពេញដោយសេចក្ដីខុស គឺទាមទារភាពស្មោះត្រង់ចំពោះគ្នា។
៥) ទាក់ទងតាមតែទូរស័ព្ទជាងនៅខាងក្រៅ៖ ការទាក់ទងតាមទូរស័ព្ទដៃ គឺវាកាន់តែធ្វើឲ្យគូស្នេហ៍ឆាប់ណាយចិត្ត ហើយធុញទ្រាន់ទៅវិញទេ ព្រោះពួកគេទាមទារពេលវេលាដើម្បីនៅជិតគ្នាខ្លាំង មិនមែនទាក់ទងត្រឹមតែទូរស័ព្ទឡើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com