ទម្លាប់អាក្រក់ទាំង៩ដែលអ្នកត្រូវបញ្ឈប់ជាបន្ទាន់
អ្នកជាលទ្ធផលនៃទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ ប្រសិនជាអ្នកមានទម្លាប់អាក្រក់វិញនោះ អ្នកកំពុងតែបំផ្លាញផ្លូវទៅរកភាពជោគជ័យហើយ។ អាក្រក់ជាងនេះទៅទៀត អ្នកមិនដឹងថាអ្នកមានទម្លាប់អាក្រក់ទៅទៀត។ តើទម្លាប់មានដូចជាអ្វីខ្លះទៅ?
១) ប្រើប្រាស់ទូរស័ព្ទនៅពេលយប់
២) លេងអ៊ីនធឺណិតច្រើនពេក
៣) លេងទូរស័ព្ទនៅពេលប្រជុំជាមួយថៅកែឬជាមួយមិត្ត
៤) ធ្វើកិច្ចការច្រើនក្នុងពេលតែមួយ
៥) យល់ព្រមនឹងអ្នកដទៃសូម្បីតែអ្នកគ្មានពេលសោះ
៦) និយាយអាក្រក់ពីអ្នកដទៃ
៧) រវល់ធ្វើការងារនៅពេលប្រជុំ
៨) បន់ឲជោគជ័យ ប៉ុន្តែគ្មានសូម្បីតែសកម្មភាព
៩) ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org