បិតា​រូបវិទ្យា​លោក Albert Einstein ៖«ការ​ចង់​ដឹង​ចង់​ឮ​​ ពិតជាសំខាន់ ដូច្នេះ​សួរ​កាន់តែច្រើន កាន់​តែ​ឆាប់​ចេះ»​



«ការចង់ដឹងចង់ឮ ពិតជាសំខាន់ ដូច្នេះសួរកាន់តែច្រើន កាន់តែឆាប់ចេះ ដូច្នេះកុំបញ្ឈប់ការសួរសំនួរឲ្យសោះ។  នេះពាក្យសម្តីដ៏មានតម្លៃរបស់លោក Albert Einstein ដែលគេស្គាល់ច្បាស់ថា ជាបិតារូបវិទ្យាដ៏ល្បីល្បាញនៅលើពិភពលោក។ ក្នុងន័យនេះលោកចង់ឲ្យមនុស្សគ្រប់រូបត្រូវចេះពង្រីកចំណេះរបស់ខ្លួន តាមរយៈការសួរសំនួរទៅកាន់អ្នកដទៃ។ លោកបង្ហាញទៀតថា ៖ « លោកបានក្លាយជាមនុស្សអច្ឆរិយ និងពូកែហើយមានទេពកោសល្យផ្នែកវិទ្យាសាស្ត្រខ្លាំងបែបនេះ ក៏ដោយសារតែការចង់ដឹងចង់ឮ ពីអ្វីៗគ្រប់យ៉ាងផងដែរ។» គួរបញ្ជាក់ផងដែរថា លោក Albert Einstein ជាទស្សនវិទូវិទ្យាសាស្ត្រសញ្ជាតិអាល្លឺម៉ង់ ដែលធ្លាប់ទទួលបានពានរង្វាន់ណូបែលពិភពលោក ផ្នែករូបវិទ្យាក្នុងឆ្នាំ ១៩២១ ទៀតផង៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ Albert_Einstein
X
5s