ហេតុផលសម្ងាត់ទាំង ៣យ៉ាងនេះហើយ ដែលបុរសៗចាកចេញពីអ្នកទោះបីអ្នកជានារីល្អក្ដី!!!
តើអ្នកឆ្ងល់ទេថា ហេតុអ្វីអ្នកល្អហើយ តែបុរសៗទាំងនោះនៅចាកចេញពីអ្នកទៀត? វាប្រហែលជាមានហេតុផលអ្វីដែលធ្វើឲ្យគេចាកចេញហើយ។ តើមានអ្វីខ្លះទៅ?
១) មានសម្ពាធហើយគិតថាខ្លួនអសមត្ថភាព៖ បើមនុស្សប្រុសមានអារម្មណ៍ថាមានសម្ពាធជាមួយអ្នកហើយ គេនឹងដើរចេញ ព្រោះគេគិតថាប្រហែលគេល្អមិនគ្រប់គ្រាន់សម្រាប់អ្នក។ សម្ពាធផ្លូវចិត្តនេះហើយ ដែលជំរុញឲ្យគេចាកចេញ ហេតុនេះអ្នកគួរតែស្វែងរកវិធីមួយដើម្បីជជែកវែកញែក ថាតើពេលអ្នកស្រឡាញ់គ្នា តើម្ខាងៗមានសម្ពាធដែរឬអត់?
២) មានអារម្មណ៍ថាម្ខាងទៀតតែងចង់ឈ្នះពេក៖ គ្មាននរណាម្នាក់ដែលចង់ឲ្យខ្លួនចាញ់គ្រប់ពេលឡើយ។ តែបើនារីដែលជាសង្សារតែងប្រកាន់គំនិតយកឈ្នះ ចចេសរឹងរូស មិនដាក់ខ្លួន ហើយមិនស្ដាប់បុរសដែលជាសង្សារនោះ គេអាចនឹងសម្រេចចិត្តចេញពីអ្នកហើយ។
៣)មានអារម្មណ៍ថាខ្វះការគោរព៖ មនុស្សប្រុសមិនអាចរួមរស់ជាមួយមនុស្សស្រីណាដែលមិនចេះគោរពខ្លួនឡើយ។ អាចថាអ្នកដទៃមិនសូវជាគោរពគេ តែអ្នកជាសង្សារគួរផ្ដល់តម្លៃនិងគោរពគេខ្លះផង។ បើគ្មានការគោរពទេនោះ គេអាចរកអ្នកផ្សេងដែលចេះគិតជាងអ្នកក៏ថាបាន៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.yourtango.com