មេរៀន​​ជីវិត៥យ៉ាង​ដែល​អ្នក​មិន​ត្រូវ​​​​រៀន​សូត្រ​យឺត​ពេល​នោះ​ទេ​  ​



ជីវិតមានរយៈពេលខ្លីណាស់សម្រាប់អ្នកដែលប្រើប្រាស់វាដើម្បីតែត្អូញត្អែរ សោកស្ដាយពីការសម្រេចចិត្តឬហេតុការណ៍ផ្សេងៗដែលកើតឡើងនៅក្នុងជីវិត។ មានរឿងខ្លះ អ្នកប៉ងចង់ឲ្យខ្លួនបានដឹងពីមេរៀននិងបទពិសោធន៍ជីវិតមួយចំនួនឲ្យបានឆាប់ជាងនេះដើម្បីឲ្យអ្នកអាចដោះស្រាយជាមួយអារម្មណ៍និងស្ថានការណ៍ទាំងនោះបានឆ្លាតវៃជាងមុន។ មេរៀនជីវិតទាំង៥នេះនឹងផ្លាស់ប្ដូរការគិតរបស់អ្នកដើម្បីជួយលើកកម្ពស់គុណភាពជីវិតរបស់អ្នកឲ្យល្អប្រសើរជាងមុន៖

១) រស់នៅក្នុងបច្ចុប្បន្នកាល៖ អតីតកាលគឺជារឿងដែលកន្លងហួស ចំណែកអនាគតកាលគឺជារឿងដែលមិនទាន់មកដល់ សេចក្ដីសុខពិតប្រាកដកើតមានក្នុងពេលបច្ចុប្បន្ន។ នៅពេលអ្នករស់នៅជីវិតក្នុងពេលបច្ចុប្បន្ន អ្នកនឹងចាប់ផ្ដើមមើលឃើញពីតម្លៃបន្តិចបន្តួចទាំងឡាយដែលមាននៅក្នុងជីវិតអ្នក។

២) កុំកំណត់លក្ខខណ្ឌលើជីវិតខ្លួនឯងខ្លាំងពេក៖ ការណ៍ដែលអ្នកកំណត់លក្ខខណ្ឌលើជីវិតខ្លួនឯងដោយរស់នៅក្រោមការរំពឹងទុករបស់សង្គមនិងគ្រួសារនឹងមិនបានធ្វើឲ្យអ្នកមានក្ដីសុខនិងប្រើប្រាស់សក្ដានុពលរបស់ខ្លួនដើម្បីភាពរុងរឿងនៃជីវិតរបស់ខ្លួននោះទេ។ វាជាជីវិតរបស់អ្នកតែម្នាក់គត់ ដូច្នេះចូរធ្វើអ្វីដែលលអ្នកពេញចិត្ត សន្សឹម ហើយរៀនសូត្រពីវា។

៣) កុំព្យាយាមពង្រីកបញ្ហាឲ្យធំជាងភាពជាក់ស្ដែងរបស់វា៖ មនុស្សយើងតែងតែមានទម្លាប់គិតលើបញ្ហាណាមួយហើយពង្រីកភាពភ័យខ្លាចនិងការព្រួយបារម្ភរបស់ខ្លួនឲ្យរីកធំឡើងលើសពីភាពជាក់ស្ដែងរបស់វាទៅទៀត។ វាគ្រាន់តែជាបញ្ហាដែលកើតឡើងនៅក្នុងការគិតរបស់អ្នកតែប៉ុណ្ណោះ ដូច្នេះអ្នកគួរតែជម្រុះនូវការគិតដែលឥតប្រយោជន៍ទាំងនោះចោលឲ្យអស់ទៅ។

៤) រៀនប្រឈមមុខនឹងភាពភ័យខ្លាចរបស់អ្នក៖ ត្រូវចាំថាភាពភ័យខ្លាចរបស់អ្នកគ្រាន់តែជាផលិតផលនៃការគិតរបស់អ្នកតែប៉ុណ្ណោះ វាមិនកើតឡើងពិតប្រាកដនោះទេ។ នៅពេលអ្នកប្រឈមមុខនឹងភាពភ័យខ្លាចរបស់អ្នក អ្នកនឹងរីកចម្រើនជាងមុនហើយវាមិនគួរឲ្យខ្លាចដូចអ្វីដែលអ្នកគិតនោះទេ។

៥) បញ្ឈប់នូវការសន្មតផ្ដេសផ្ដាសរបស់អ្នកទៅលើការគិតរបស់អ្នកដទៃ៖  មនុស្សម្នាក់ៗរវល់ដោះស្រាយជាមួយបញ្ហាជីវិតផ្ទាល់ខ្លួនរៀងៗខ្លួន ពួកគេមិនមានពេលយកចិត្តទុកដាក់លើអ្នកខ្លាំងដូចអ្វីដែលអ្នកគិតនោះទេ ដូច្នេះអ្នកគួរបញ្ឈប់ការសន្មតផ្ដេសផ្ដាសអស់ទាំងនោះទៅ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.lifehack.org

X
5s