សញ្ញា​ទាំង​នេះ​ហើយ​ដែល​បញ្ជាក់​ថា​ អ្នក​គួរ​តែ​នៅ​ម្នាក់ឯង​ល្អ​ជាង មានគូស្នេហ៍​



តើអ្នកធ្លាប់ឆ្ងល់ទេតើស្នេហាមានអ្វីពិសេស? មិនថាម្នាក់នោះសង្ហាឬស្អាតឬពូកែយកចិត្តប៉ុណ្ណានោះទេ អ្នកមានអារម្មណ៍ថាពួកគេមិនសមនឹងអ្នកទាត់តែសោះ។ ប្រសិនជាអ្នកមានសញ្ញាដូចខាងក្រោមនេះអ្នកគួរតែនៅលីវល្អជាង៖ ១) ការឈ្លោះគ្នា៖ អ្នកនឹងមិនអាចរកស្នេហាមួយដែលគ្មានការឈ្លោះគ្នានោះទេ ប៉ុន្តែបើកើតឡើងរាល់ថ្ងៃពេកក៏មិនកើតដែរ។ ប្រសិនអ្នកជាមនុស្សដែលមិនអាចទ្រាំទ្រនឹងបញ្ហាបានទេ ការនៅលីវប្រហែលជាជម្រើសដ៏ល្អសម្រាប់អ្នក។ ២) ទំនុកចិត្តលើខ្លួនឯង៖ មនុស្សជាច្រើនមានជំនឿថា នឹងធ្វើអ្វីៗ។ អ្នកអាចសម្រេចកិច្ចការដែលមាននៅក្នុងខួរក្បាលបានដោយមិនចាំបាច់ជំនួយពីអ្នកដទៃ ហើយអ្នកមានអារម្មណ៍រីករាយនឹងមោទនភាពក្រោយអ្នកសម្រេចកិច្ចការអ្វីមួយ។ មនុស្សប្រភេទនេះ ហាក់ដូចជា មិនសូវត្រូវការជីវិតស្នេហាច្រើននោះទេ ព្រោះគេជឿជាក់លើខ្លួនឯងគ្រប់យ៉ាង ហើយមិនចង់ឲ្យអ្នកដទៃចូលមកជ្រៀតជ្រែកការសម្រេចចិត្តរបស់ខ្លួននោះឡើយ។ ៣) សេរីភាព៖ ជាធម្មតាទេ អ្នកត្រូវមានពេលសម្រាប់ដៃគូរបស់អ្នក។ តែប្រសិនជាអ្នកមានអារម្មណ៍ថាអ្នកគ្មានសេរីភាពគ្រប់គ្រាន់ ការនៅលីវគឺល្អ។ អ្នកមានពេលវេលាច្រើននឹងអាចធ្វើអ្វីតាមតែចិត្តអ្នក៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s