​តិចនិក​៣​យ៉ាង​ដែល​អ្នក​​គួរ​ប្រើ​ ​​ក្នុង​ការ​សន្សំ​ប្រាក់​​



បញ្ហាដែលមនុស្សភាគច្រើនត្រូវប្រឈមគឺលុយ ជាពិសេសនៅក្នុងពិភពលោកបច្ចុប្បន្នដែលតម្រូវការស្ទើរតែគ្រប់បែបយ៉ាងក្នុងជីវិតត្រូវពឹងផ្អែកលើវាយ៉ាងចាំបាច់។ តែសំណាងល្អ បើអ្នកនាំយកការផ្លាស់ប្ដូរទាំងនេះចូលក្នុងជីវិត អ្នកនឹងអាចកែប្រែការរស់នៅរបស់អ្នកបានល្អប្រសើរជាងមុន។

១) បង្កើតផែនការចំណាយដែលជាក់លាក់មួយ៖ ផែនការចំណាយដែលជាក់លាក់នឹងជួយគ្រប់គ្រងលើការចាយវាយរបស់អ្នកប្រចាំថ្ងៃ ដែលជារឿយៗអ្នកចាយវាយលើសកំណត់ហើយទុកឲ្យខ្លួនឯងអត់ឃ្លាននៅចុងខែ។ វាជួយឲ្យអ្នកចាយបានយូរ ថែមទាំងមានលទ្ធភាពទិញរបស់របរចាំបាច់ផងដែរ។

២) គិតគូរពីការចំណាយលើម្ហូបអាហារ៖ អ្នកគួរជ្រើសរើសការធ្វើម្ហូបនៅផ្ទះជាជាងការបរិភោគនៅខាងក្រៅ បើសិនជាអ្នកចង់សន្សំសំចៃលុយ។ ម្យ៉ាងទៀតអ្នកត្រូវគិតពីគុណភាពអាហារដែលអ្នកបរិភោគ ព្រោះម្ហូបអាហារល្អនឹងធ្វើឲ្យអ្នកមានសុខភាពល្អនិងផ្ដល់ថាមពលដល់រាងកាយផងដែរ។ រីឯបរិមាណរបស់វាក៏ជារឿងចាំបាច់មួយទៀតសម្រាប់អ្នកក្នុងការសន្សំលុយផងដែរ។

៣) គិតគូរការប្រើប្រាស់ភ្លើងអគ្គិសនី ៖ អ្នកប្រហែលជាធ្លាប់បានលឺជាញឹកញាប់ពីការសន្សំសំចៃលើថ្លៃភ្លើងដោយបិទនូវរាល់កុងតាក់ភ្លើងពេលអ្នកចេញក្រៅ។ ប៉ុន្តែមានចំណុចសំខាន់មួយទៀតដែលអ្នកត្រូវដឹងគឺដកចោលឲ្យអស់នូវគ្រប់របស់ប្រើប្រាស់ដែលអ្នកមិនប្រើ ព្រោះវានឹងស៊ីភ្លើងអ្នក បើទោះជាអ្នកមិនប្រើវាក៏ដោយ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.lifehack.org

X
5s