តើអ្នកគួរធ្វើយ៉ាងណា ដើម្បីឲ្យបុគ្គលិកអ្នកមានអារម្មណ៍ដូចជាសមាជិកគ្រួសារ?
នៅកន្លែងការងារ ការប្រកួតប្រជែងពិតជាមាន។ នេះជារឿងជៀសមិនផុតនោះទេ ប៉ុន្តែមិនមែនក្នុងន័យប្រកួតប្រជែងស៊ីសាច់ហុតឈាមនោះទេ។ មេដឹកនាំនិងមិត្តរួមការងារមិនគួរត្រឹមតែជាមនុស្សរួមការងារនោះទេ ពួកគេគួរតែប្រៀបបានដូចជាសមាជិកគ្រួសារដែលអ្នកអាចពិភាក្សាការងារឬសុំយោបល់។ តើអ្នកចអាចធ្វើអ្វីបាន ដើម្បីបង្កើតបរិយាកាសមួយ ដែលគ្រប់គ្នាយល់ថា វាជាគ្រួសារតែមួយ?
១) ចំណាយពេលវេលានិងថាមពលនឹងធនធានដែលមិនរំពឹងទុកការចង់បានមកវិញ។
២) ចំណាយពេលជាមួយបុគ្គលថ្នាក់ទាប ទោះបីជាផ្នែកពួកគាត់បង្កើតចំណូលតិចតួចដល់ក្រុមហ៊ុនក៏ដោយ។
៣) ប្រសិនជាអ្នករកចំណូលបានច្រើន កុំភ្លេចមនុស្សដែលធ្វើការជាមួយអ្នក។ អ្នកអាចដកថវិកាខ្លះសម្រាប់ពង្រីកចំណេះដឹងរបស់ពួកគេ។
៤) ត្រូវស្តាប់ដោយយកចិត្តទុកដាក់ពេលបុគ្គលិកនិយាយ។
៥) កុំបន្ទោសបុគ្គលិកពេលគាត់ធ្វើខុស អ្នកគួរតែបង្ហាញផ្លូវនឹងផ្តល់កម្លាំងចិត្ត៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org